Connect with us

ព័ត៌មានជាតិ

ម៉ោងនេះ ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកគ្រួសារម្ចាស់​ដើមការដែលពាក់ព័ន្ធ​ជាមួយអន្ទិតកក្កដា

បានផុស

នៅ

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តតាកែវ នៅម៉ោង ៩៖ ៣០ នាទីព្រឹកនេះ កំពុងចុះយកសំណាកគ្រួសារម្ចាស់ពិធីមង្គលការនៅផ្សារអង្គសឹង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ដែលជាប់ពាក់ព័ន្ធផ្ទាល់ជាមួយ លោក សោភ័ណ្ឌ កក្កដា បន្ទាប់ពីបានចូលរួមពីធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនានេះ ហើយរកឃើញវិជ្ជមានជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៥ ខែមីនា មុននេះថា អាជ្​ញាធរកំពុងបើកកិច្ចប្រជុំដឹកនាំដោយអភិបាលខេត្ត ចុះមកដល់ក្នុងឃុំរវាងផ្ទាល់ ខណៈក្រុមគ្រូពេទ្យកំពុងធ្វើសំណាក ហើយឲ្យកងកម្លាំងឃ្លាំមើល និងព័ទ្ធផ្ទះគ្រួសារអ្នករៀបការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដោយផ្តើមយកសំណាកពីគ្រួសារម្ចាស់ដើមការដែលប៉ះពាល់ផ្ទាល់ និងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀត ហើយដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។

លោកកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ១៤ ខែមីនា បន្ទាប់ពីបានទៅចូលរួមពីធីអាពា​ហ៍ពិពាហ៍កាលពីថ្ងៃទី ១២ ខែមីនា ហើយមានការចែកចាយនៅលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ពីការពាក់ព័ន្ធកៀកកិតជាមួយកូនក្រមុំ ដោយសារគេឃើញលោកបានតែងខ្លួនធ្វើជាអ្នកកំដរផងដែរនៅខាងមុខរោង។

លោកប្រាប់​ថា៖ “អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម