ព័ត៌មានជាតិ
លោក លឹម តុងហួត ៖ App NoDrug បានផ្សព្វផ្សាយ និងបិតផ្សាយ នៅផ្សារកំរៀង និងច្រកទ្វារព្រំដែនអន្តរជាតិដូង
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានដឹកនាំសម្របសម្រួលការងារផ្សព្វផ្សាយអត្ថប្រយោជន៍ និងបិតផ្សាយ QR.App NoDrug ជូនអាជីវករនៅផ្សារកំរៀង ក៏ដូចជាអង្គភាពប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដោយមានការចូលរួមពីអង្គការមហាជន មានយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា សិស្សានុសិស្ស និងអាជ្ញាធរស្រុកកំរៀង។

លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត បានថ្លែងថា ការបំផុសឲ្យប្រជាពលរដ្ឋប្រើ App NoDrug គឺជាការងារសំខាន់ចាំបាច់បំផុតដែលយើងទាំងអស់គ្នាត្រូវតែធ្វើ ព្រោះថាកាលណាពួកគាត់បានដឹងពីអត្ថប្រយោជន៍ ពួកគាត់នឹងប្រើប្រាស់ ហើយពួកគាត់នឹងធ្វើជាភ្នាក់ងារផ្សព្វផ្សាយ App NoDrug ពេលនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងទទួលបានប្រសិទ្ធភាព អ្នករាយការណ៍ធានាបានសុវត្ថិភាព ១០០ % រាល់ករណីគ្រឿងញៀនត្រូវបានរាយការណ៍ យើងនឹងងាយស្រួលក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបានរាល់ករណីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានរបស់ពួកគាត់។

លោកឧត្ដមសេនីយ៍ឯក លឹម តុងហួត ក៏បានបន្ថែមថា ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានផ្សព្វផ្សាយពីអត្ថប្រយោជន៍ App NoDrug នោះ ពួកគាត់មានសេចក្ដីសប្បាយរីករាយដោយសារកន្លងមកពួកគាត់មិនបានឮពីការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀននេះទេ ហើយពួកគាត់នឹងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារពួកគាត់ “ប្រើប្រាស់AppNoDrug ទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រឿងញៀន”៕









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


