ព័ត៌មានជាតិ
សាលាឌីជីថល វេទិកានិម្មិតជំរុញការចែករំលែកការសិក្សាតាមអនឡាញ
សាលាឌីជីថលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជននិងកីឡា។ សាលាឌីជីថល (SalaDigital) គឺជាវេទិកានិមិ្មត សម្រាប់សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកជំនាញធ្វើការចែករំលែកចំណេះដឹងដោយប្រើប្រាស់បច្ចេកវិទ្យាលើបណ្តាញអនឡាញ។
តាមរយៈវេទិកានេះ សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត អាចស្វែងរកឯកសារឌីជីថលតាមកម្រិតពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សា និងអាចបើកមើលឬបង្កើតមេរៀននៅលើវេទិកាដោយឥតគិតថ្លៃ។
លោក អ៊ុន សម្ភស្ស ប្រធានការិយាល័យនាយកដ្ឋានបរិវត្តកម្មឌីជីថលបានឲ្យកម្ពុជាថ្មីដឹងថា ថ្នាលអប់រំសាលាឌីជីថលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការ ចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដោយសេរី ឥតគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីឱ្យធនធានឌីជីថលជាភាសាជាតិមានភាពសម្បូរបែបលើបណ្តាញអ៊ីនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និងស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


