ព័ត៌មានជាតិ
ខេត្តទាំង៦ បានប្រកាសផ្អាកពិធីមង្គលការក្រោយសម្តេចស្នើឲ្យពិចារណា
ចាប់តាំងពីការឆ្លងរីករាលដាលនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាជ្ញាធរតាមបណ្តាខេត្តមួយចំនួន បានប្រកាសផ្អាកការរៀបចំពិធីមង្គលការ និងពិធីជប់លៀងបុណ្យផ្សេងៗ ជាបន្តបន្ទាប់។
ខេត្តដែលប្រកាសផ្អាកពីធីមង្គលការបណ្តោះអាសន្ន បន្ទាប់ពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែនស្នើឲ្យពិចារណារួមមាន ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យអភិបាលរាជធានីខេត្តទាំង ២៥ ពិចារណា ក្នុងការផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងធីបុណ្យផ្សេងៗ ដើម្បីទប់ស្តាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ក្នុងសហគមន៍ ២០ កុម្ភៈ។
សម្តេចស្នើឲ្យខេត្តទាំងអស់ធ្វើការពិចារណា ផ្អាក ឬដាក់ចេញវិធានការ ដោយអង្វរដល់ប្រជាពលរដ្ឋមានការយោគយល់។ គិតត្រឹមម៉ោង ៥ ល្ងាចនេះ ខេត្តដែលបានប្រកាសផ្អាកពិធីមង្គលការ និងបុណ្យផ្សេងៗរួមមាន៖
- ខេត្តតាកែវ
- ខេត្តបន្ទាយមានជ័យ
- ខេត្តកំពង់ឆ្នាំង
- ខេត្តកែប
- ខេត្តបាត់ដំបង
- ខេត្តក្រចេះ
- ខេត្តកំពត
- ខេត្តមណ្ឌលគិរី
- ខេត្តព្រៃវែង
- ខេត្តស្វាយរៀង
- ខេត្តកំពង់ស្ពឺ
- ខេត្តកំពង់ចាម
- ខេត្តកោះកុង
- ខេត្តឧត្តមានជ័យ
- ខេត្តព្រះវិហារ
- ខេត្តព្រះសីហនុ





អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


