Connect with us

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បើកទទួលភ្ញៀវទេសចរជាបណ្ដោះអាសន្ន

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លង​មក​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត (K.I.T.P DEVELOPMENT-CO,LTD) ដែល​ជា​ដៃគូ​វិនិយោគ​ជាមួយ​រាជរដ្ឋាភិបាល បាន​ចាប់ផ្ដើម​បើក​ដំណើរការ​សាកល្បង​សេវាកម្ម​របស់​ខ្លួន​ហើយ ដោយ​មាន​ការ​ចូលរួម​ពិនិត្យ និង​វាយតម្លៃ​លើ​ការ​រៀបចំ​ពី លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពង់ផែ​ទេសចរណ៍​អន្តជាតិ​ខេត្ត​កំពត បាន​ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​បណ្ដោះអាសន្ន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក ដែល លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ត្រៀម​លក្ខណៈ​របស់​ក្រុមហ៊ុន​បាន​រៀបរយ​ល្អ នឹង​ស្នើសុំ​គោលការណ៍​អញ្ជើញ សម្ដេច​អធិបតី ដើម្បី​មក​សម្ពោធ​បើក​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ។

លោក ប៉េង ពោធិ៍នា បាន​មាន​ប្រសាសន៍​ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ជា​ការ​តភ្ជាប់​ប្រព័ន្ធ​ផ្លូវ​ទឹក​ដ៏​សំខាន់ ពី​ខេត្ត​ព្រះសីហនុ ខេត្ត​កែប កោះត្រល់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​អាច​ឲ្យ​នាវា​ដឹក​ភ្ញៀវ​ទេសចរ​ចូល​ចត​យ៉ាង​ងាយស្រួល។ ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ថ្ងៃនេះ ឃើញ​ថា ក្រុមហ៊ុន​បាន​រៀបចំ​ឲ្យ​មាន​គ្រប់​ជំនាញ​គ្រប់គ្រាន់ ដែល​អាច​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​ភាព​សប្បាយ​រីករាយ​ជូន​ដល់​អ្នក​ធ្វើដំណើរ។ ជាមួយ​នេះ លោក និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នឹង​ស្នើសុំ​គោលការណ៍​ទៅ សម្តេច​ធិបតី ហ៊ុន ម៉ាណែត ដើម្បី​រៀបចំ​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កំពង់ផែ​នេះ​ក្នុង​ពេល​ឆាប់ៗ។

លោក ហួត ហាក់ បាន​បញ្ជាក់​ថា សមិទ្ធផល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ជា​ផ្លែផ្កា​មួយ​ដែល​បាន​ដុះដាល​នៅ​ក្រោម​ដំបូល នៃ​សុខ​សន្តិភាព។ បើ​តាម​ការ​ចុះ​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព នៃ​ការ​សាងសង់ និង​រៀបចំ​កំពង់ផែ ឃើញ​ថា ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់ និង​រៀបចំ​បាន​ល្អ ដែល​អាច​បើក​ទទួល​ភ្ញៀវ​ជា​បណ្ដោះអាសន្ន​បាន។

លោក​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែម​ថា កំពង់ផែ​នេះ នឹង​ជំរុញ​ដល់​លំហូរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កាន់​ខេត្ត​កំពត ក៏ដូចជា​កម្ពុជា តាម​ផ្លូវ​ទឹក​ច្រើន​បន្ថែម​ទៀត ពិសេស​ទាក់ទាញ​គ្រុប​ធួរ​ធំៗ ពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ជាពិសេស វៀតណាម និង​ថៃ។

តំណាង​ក្រុមហ៊ុន អេ​ហ្សិត​គ្រុប មាន​ប្រសាសន៍​ថា ឆ្លងកាត់​ការ​ខិតខំ​យ៉ាង​ខ្លាំង​របស់​ក្រុមការងារ​របស់​លោក​ជាង​បួន​ប្រាំ​ខែ ទើប​អាច​រៀបចំ​ការ​បើក​ដំណើរការ​ប្រតិបត្តិការ​បណ្ដោះអាសន្ន​នា​ពេលនេះ ក្នុង​គោលបំណង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា ពិសេស​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី នៃ​ការ​តភ្ជាប់​វិស័យ​ទេសចរណ៍​កម្ពុជា ជាមួយ​ប្រទេស​ដទៃ តាម​ប្រព័ន្ធ​ផ្លូវទឹក។

នា​ឱកាស​នោះ​ដែរ លោក ប៉េង ពោធិ៍នា បាន​ទទួល​ស្វាគមន៍​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាង ១០០ នាក់ ដែល​ជា​ភ្ញៀវ​បន្ត​ដំណើរ​ពី​កោះត្រល់ ប្រទេស​វៀតណាម មក​កាន់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ជើង​ដំបូង ហើយ​បន្ត​ទៅ​កាន់​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

គួរ​ជម្រាប​ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត សាងសង់​លើ​ផ្ទៃដី ៤ ហិតា ស្ថិត​ក្នុង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ចាប់ផ្ដើម​សាងសង់​នៅ​ខែ​សីហា ឆ្នាំ ២០១៨ កន្លងទៅ និង​សម្រេច​រួចរាល់​នា​ចុង​ឆ្នាំ ២០២២ ដោយ​ប្រើប្រាស់​ថវិកា​ជាង ១១ លាន​ដុល្លារ ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម