ព័ត៌មានជាតិ
ពេញមួយឆ្នាំ២០២៤ រដ្ឋសភាទុកសុខទុក្ខពលរដ្ឋជាអាទិភាព គឺ «ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត»
ពេញមួយឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា សម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់ ហើយពិសេស សុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបានរដ្ឋសភា ទុកជាអាទិភាព ដោយនៅទីណាមានទុក្ខ តែងមានមុខតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា ចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់។

ក្នុងនាមជាតំណាងរាស្រ្ត នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិការដ្ឋសភាទំាងអស់ បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយបានចុះជាប់ជាមួយប្រជាពលរដ្ឋ ការសិក្សាឈ្វេងយល់ពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋនៅតាមមណ្ឌលរាជធានី ខេត្ត ទូទំាងប្រទេស។ តំណាងរាស្រ្ត បានផ្សព្វផ្សាយច្បាប់ ក៏ដូចជាបានសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ជាមួយស្ថាប័ននីតិប្រតិបត្តិ ទំាងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមខ្លឹមសារចុះផ្សាយដោយបណ្ដាញទំនាក់ទំនងសង្គមផ្លូវការបស់រដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា លោក ជាម យៀប អនុប្រធានទី១ លោក វង សូត អនុប្រធានទី២ ព្រមទាំងសមាជិកសមាជិការដ្ឋសភាទាំងអស់ បើមិនមានការងារនៅក្នុងវិមានរដ្ឋសភា ដូចជា ការប្រជុំពិភាក្សាអនុម័តច្បាប់ ឬ ត្រូវបំពេញបេសកកម្មនៅក្រៅប្រទេសនោះទេ ក៏បានចុះតាមមណ្ឌលរាជធានី ខេត្ត នៅទូទំាងប្រទេស ដោយមិនគិតថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះឡើយ។
ថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា បានចូលរួមកសាង និងសម្ពោធសមិទ្ធផលទាំងខាងពុទ្ធចក្រ និងអាណាចក្រ មានដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ទំនប់ ប្រឡាយទឹក កុដិ និងហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើនទៀត។

ប្រធានរដ្ឋសភា បានជំរុញ និងលើកទឹកដល់សមាជិកសមាជិការដ្ឋសភាទាំងអស់ ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្វាហាប់ មនសិការ និងការទទួលខុសត្រូវខ្ពស់ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ សម្តេច ឃួន សុដារី លើកឡើងថា រដ្ឋសភា គឺកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ ដូច្នេះ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រអស់ពីបេះដូង និងនៅគ្រប់បេសកកម្មរបស់រដ្ឋសភា គឺត្រូវយកប្រជាពលរដ្ឋជាស្នូល។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់ ក៏រដ្ឋសភា បានទទួលពាក្យបណ្តឹងចំនួន៤៣ករណី ហើយបានធ្វើលិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធចំនួន១៣ករណី និងលិខិតមួយចំនួនទៀតកំពុងពិនិត្យសិក្សា។ រាល់សំណូមពររបស់ម្ចាស់ឆ្នោត ដែលបានមកដល់រដ្ឋសភា ត្រូវបានចាត់ចែងតាមនីតិវិធីភ្លាមៗ។ នៅត្រង់ចំណុចនេះ គេអាចនិយាយបានថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត ដោយសុខទុក្ខបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋសភាទុកជាអាទិភាព។

ចំពោះការបំពេញតួនាទីតាមដានការអនុវត្តច្បាប់វិញ នៅក្នុងឆ្នាំ២០២៤ គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពរបស់រាជរដ្ឋាភិបាល មកជួបប្រជុំពិភាក្សាការងារគ្នាបានចំនួន៣៩លើក។ ក្នុងនោះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល បានជួបប្រជុំពិភាក្សាការងារជាមួយគណៈកម្មការជំនាញរដ្ឋសភាទាំង១០ ទៅតាមវិស័យដែលគណៈកម្មការទទួលខុសត្រូវ សំដៅការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏ដូចជាផលលំបាកនានា នៅក្នុងការអនុវត្តច្បាប់ ដើម្បីរកវិធីកែសម្រួលនិងដោះស្រាយឱ្យកាន់តែប្រសើរឡើង។

ជារួម លទ្ធផលដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ ប្រកបដោយផ្លែផ្កាជាទីមោទន ដែលក្នុងនោះការធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ រដ្ឋសភាបានរួមសហការជាមួយរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធយ៉ាងជិតស្និទ្ធ ដើម្បីធានាថា ផលប្រយោជន៍របស់ពលរដ្ឋ ត្រូវបានការពារ និងដោះស្រាយដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសធានាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្កម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល