ព័ត៌មានជាតិ
តាមរយៈតំណាង, សម្ដេចធិបតីផ្ដល់ផ្លូវបេតុងមួយខ្សែដល់ប្រជាពលរដ្ឋក្នុងឃុំជីផុច ស្រុកមេសាង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១ ១៥០ម៉ែត្រ ដល់ប្រជាពលរដ្ឋនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ក្រៅពីផ្លូវបេតុង សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានប្រគេនដីទំហំ ២៦.០៧០ម៉ែត្រក្រទ្បា ដល់វត្តពោធិសាលា ហៅវត្តយាង ផងដែរ។ ពិធីវេរប្រគេនដី ដែលជាការបរិចាគទានដ៏ថ្លៃថ្លាពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមាននិមន្តរបស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ។
ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក មែ ស៊ីថន ជំនួយការផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។

សម្តេចព្រះសង្ឃនាយក មានថេរដីកាថា វត្តអារាមមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ដោយបានផ្តល់ម្លប់ដល់ពុទ្ធសាសនិក និងជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹង ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ របស់បុព្វបុរសខ្មែរគ្រប់សម័យកាល។ ជាក់ស្ដែង ទីអារាមនេះមានអាយុកាលជាងមួយសតវត្សរ៍មកហើយ និងបានជាថ្នាលបណ្តុះបណ្តាលចំណេះដឹង និងបន្តពង្រឹងសមត្ថភាពដល់សមណសិស្ស សិស្សក្នុងវិស័យពុទ្ធិកសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់សម្រាប់ពង្រឹងដល់វិស័យពុទ្ធចក្រ និងអាណាចក្រ។

លោក មែ ស៊ីថន បានលើកឡើងអំពីសារៈសំខាន់ និងឧត្តមប្រយោជន៍នៃការចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាម និងតម្លៃនៃការការពារសុខសន្តិភាព ដើម្បីអនាគតរបស់កូនចៅយើងច្រើនជំនាន់ទៅទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


