ព័ត៌មានជាតិ
មុននេះ ឧត្តមសេនីយ៍ត្រី សែម គន្ធា ប្រកាសជាសះស្បើយពីជំងឺកូវីដ ក្រោយបដិសេធច្រើនដង
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានប្រកាសមុននេះថា ខ្លួនបានជាពីជំងឺកូវីដ១៩ ហើយគ្រូពេទ្យបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
នៅលើហ្វេសប៊ុកផ្លូវការបង្ហោះនៅថ្ងៃទី ១៧ ខែមីនានេះលោកបញ្ជាក់ថា “ខ្ញុំបាទបានជាសះស្បើយ និងអនុញ្ញាតពីលោកគ្រូពេទ្យអោយចេញពីមន្ទីរពេទ្យ តែខ្ញុំនៅបន្តចត្តាឡីស័កចំនួន១៤ថ្ងៃទៀតព្រមទាំងគោរពអនុវត្ត នូវអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងវិធានការ ការពារ COVID-19 គឺ ( ៣ការពារ និង ៣កុំ )”។
យ៉ាងណាក៏ដោយ កន្លងមកមានព័ត៌មានចេញផ្សាយពីរូបលោក សែម គន្ធា នៅលើបណ្តាញសង្គមថាលោក មានវិជ្ជមានជំងឺកូវីដ១៩ ប៉ុន្តែអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានបដិសេធ និងនិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដងថា លោក មិនមានវិជ្ជមានជំងឺកូវីដ១៩នោះទេ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


