ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ
ជាទូទៅ តម្លៃទឹកស្អាតនៅក្នុងខេត្តមណ្ឌលគិរី ជាមធ្យមត្រឹមតែ២០០០រៀលក្នុងមួយម៉ែត្រគូប ឬលើសបន្តិចបន្តួចតែប៉ុណ្ណោះអាស្រ័យទៅតាមតំបន់មួយចំនួន ទោះបីប្រជាពលរដ្ឋមានជីវភាពធម្មតា ឬរកប្រាក់ចំណូលបានតិចយ៉ាងណាក៏ដោយ ក៏នៅតែមានលទ្ធភាពបង់ប្រាក់ថ្លៃទឹកស្អាតបាន។ ប៉ុន្តែ តម្លៃទឹកស្អាតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមាវិញ គឺមានតម្លៃដល់៧០០០រៀលក្នុងមួយម៉ែត្រគូប ធ្វើឱ្យប្រជាពលរដ្ឋត្អួញត្អែ ហើយស្នើសុំអាជ្ញាធរជួយសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីបញ្ចុះតម្លៃខ្លះ។

ប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំអំពីតម្លៃទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយស្ថិតនៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមិនមានការបញ្ចុះថ្លៃនោះទេ ពោល គឺលក់ក្នុងតម្លៃ«៧០០០រៀល» ហើយប្រជាពលរដ្ឋក្នុងភូមិស្ទើតែគ្មានលទ្ធភាពបង់ថ្លៃប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនមួយនេះទៀតឡើយ។ ប្រជាពលរដ្ឋជាច្រើនរស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ពួកគេបានប្រើប្រាស់សេវាទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយអស់រយៈពេលជិត៨ឆ្នាំកន្លងមកហើយ ដោយគ្រានោះ ពួកគេអាចរកប្រាក់ចំណូលបានគួរសម ហើយបានប្រើប្រាស់មកដល់ពេលបច្ចុប្បន្ន ដោយមិនមានការតរថ្លៃនោះទេ។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ សេដ្ឋកិច្ចក្នុងជីវភាពគ្រួសារនីមួយៗ រកប្រាក់ចំណូលក៏មិនសូវបាន ពេលដល់ខែបង់ ថ្លៃទឹកម្តងៗ ស្ទើរតែគ្មានលទ្ធភាពបង់ មានតែស្នើឱ្យអាជ្ញាធរស្រុកខេត្តមេត្តាជួយចរចាជាមួយក្រុមហ៊ុនបញ្ចុះតម្លៃបន្តិចសុំក្រោម៧០០០រៀលក្នុងមួយម៉ែត្រគូប។

ប្រជាពលរដ្ឋនៅក្នុងភូមិពូទុង បានអះអាងថា កន្លងទៅ ពួកគេបាននាំគ្នាស្នើក្នុងវេទិកាសាធារណៈជាច្រើនលើកច្រើនសា ហើយអាជ្ញាធរបានបកស្រាយថា អាជ្ញាធរបានចរចាជាមួយម្ចាស់ក្រុមហ៊ុននាពេលកន្លងមករួចទៅហើយដែរ ប៉ុន្តែ ត្រូវម្ចាស់ក្រុមហ៊ុនអាជីវកម្មបដិសេធ ដោយអះអាងថា ក្រុមហ៊ុនសាសង់អស់ដើមទុនច្រើនហើយមិនអាចចុះថ្លៃក្រោម៧០០០រៀលបានទេ បើប្រជាពលរដ្ឋណាអាចប្រើប្រាស់បាន ក៏ប្រើចុះ បើប្រើប្រាស់មិនបានទេ ក៏ក្រុមហ៊ុនមិនបង្ខិតបង្ខំឡើយ។
លោក លាភ លីមគុណ មេឃុំចុងផ្លាស់ បានបញ្ជាក់ថា កន្លងទៅក្នុងនាមអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់ធ្វើការសម្របសម្រួលសុំការបញ្ចុះថ្លៃពីសំណាក់ក្រុមហ៊ុនអាជីវកម្មទឹកស្អាតចុងផ្លាស់ផងដែរ ដោយម្ចាស់ក្រុមហ៊ុនបដិសេធ មិនអាចចុះថ្លៃបានទេ ដោយបានប្រាប់ហេតុផលថាសាសង់អស់ថវិកាច្រើន។ ជុំវិញករណីនេះ កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពីលោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បាននៅឡើយទេ៕

ដោយ ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


