Connect with us

ព័ត៌មានជាតិ

ដាក់កាមេរ៉ា​សុវត្ថិភាព បន្តឹង​ការ​អនុវត្ត​ច្បាប់ចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រ ក្រោយ​​មាន​គ្រោះថ្នាក់សម្លាប់មនុស្ស ៤ នាក់

បានផុស

នៅ

ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាព ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីស​ជាមួយនឹងការរឹតបន្តឹង​ការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់​​នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ ក្រោយ​រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មាន​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួនពីរករណីផ្ទួនៗគ្នា បណ្ដាលឲ្យមនុស្ស​ ៤ នាក់ ស្លាប់​នៅ​លើបណ្តោយផ្លូវ ៦០ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេច​ឲ្យ​មានការបង្កើនកម្លាំងប៉ូលីសចរាចរណ៍ ជាមួយនឹងការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍នេះ ធ្វើឡើងនា​សៀល​ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ ខណៈដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សា​ពី​ស្ថានភាពផ្លូវ ៦០ ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ ៦០ ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី ១២ ខែមករាឆ្នាំ២០២៥ នេះថា ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឯកភាពគ្នាលើចំណុចមួយចំនួនក្នុងនោះរួមមាន៖ លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។ ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញា​កំណត់ល្បឿន ដោយចាប់ពីស្តុបមែកសឺដែសដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ស្តុបមែកសឺដែសកំណត់ល្បឿន ៦០ គីឡូម៉ែត្រ
ក្នុង​មួយម៉ោង

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម