ព័ត៌មានជាតិ
រថយន្តកុងតឺន័របើកបុករង្វង់មូលរូបក្រពើនៅទល់មុខសាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយរវាងរថយន្តកុងតឺន័រ បានបើកបុករង្វង់មូលរូបក្រពើ នៅវេលាម៉ោងប្រមាណជា១០និង២០នាទីយប់ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅទល់មុខសាលាស្រុកកំពង់រោទិ៍ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តបង្កហេតុខាងលើជាប្រភេទរថយន្តដឹកកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3D-2243 របស់ក្រុមហ៊ុនស៊ីខេ (CK) បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ បានបើកបររថយន្តខាងលើនៅលើដងផ្លូវជាតិលេខ 314 D ក្នុងទិសដៅពីជើង មកត្បូង។
លុះមកដល់ចំណុចកើតហេតុគេសង្ស័យថាតៃកុងរថយន្តមិនស្គាល់ស្ថានភាពភូមិសាស្ត្រ ជាចំណុចប្រសព្វដែលមានរង្វង់មូលរូបក្រពើនៅចំកណ្តាលផ្លូវ ហើយនៅកន្លែងកើតហេតុមានសភាពងងឹត ឬអាចបណ្ដាលមកពីតែកុងងងុយដេក ក៏បានបើករថយន្ដខាងលើមកបុករង្វង់មូលរូបក្រពើតែម្ដង ទើបបណ្ដាលឱ្យខូចខាតគ្រឹះរូបក្រពើព្រមទាំងបណ្ដាលអោយរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុងមិនអាចទៅមុខទៀតបាន។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រោយពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរួចមក តៃកុងរថយន្តបានរត់គេចខ្លួនដោយបន្សល់ទុកនូវរថយន្តបង្កហេតុទុកនៅកន្លែងអស់រយៈពេលរាប់ម៉ោង គេមិនទាន់ឃើញមានរថយន្តស្ទូចយកទៅណាទេ។
សូមបញ្ជាក់ផងដែរថា: រង្វង់មូលរូបក្រពើនៅស្រុកកំពង់រោទិ៍នេះ ទើបតែកសាងសាជាថ្មីរួច ប៉ុន្តែមិនទាន់បានសម្ពោធជាផ្លូវការនោះទេ តែចៃដន្យក៏ត្រូវបានរថយន្តកុងតឺន័របុកបណ្តាលឲ្យខូចខាតគ្រឹះរូបសំណាកក្រពើអស់មួយចំហៀងទៅហើយ៕

អត្ថបទ៖ អ៊ុងភក្ដី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


