ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំរោង ចុះពិនិត្យទីតាំងបូជាសព សម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ១៩
អាជ្ញាធរក្រុងសំរោង បានដឹកនាំមន្ទីរពាក់ព័ន្ធចុះពិនិត្យទីតាំងបូជាសពរបស់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ ក្រោយប្រទេសកម្ពុជាមានមនុស្សស្លាប់ដោយជំងឺកូវីដលើបុរសជនជាតិខ្មែរម្នាក់។

ក្រោយពីប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ នៃការឆ្លងរីករាលដាលមេរោគកូវីដ១៩ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល មានការព្រួយបារម្ភចំពោះអាយុជីវិតរបស់ កងកម្លាំង មន្ត្រីរាជការ មន្ត្រីជួរមុខ និងបងប្អូនប្រជាពលរដ្ឋ បានប្រជុំឯកភាពពីថ្នាក់ដឹកនាំកំពូល រដ្ឋសភា ព្រឹទ្ធសភា និងស្ថាប័នច្បាប់ រួមទាំងសុខាភិបាល សម្រេចបង្កើតច្បាប់ថ្មី ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ១៩ និងបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់ទាំង៣៥មាត្រា ដែលមានការពិន័យ ទោសទណ្ឌតាមកម្រិតបទល្មើសនានា ដូចជាតម្រូវឲ្យពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ហាមចម្លងមេរោគទៅអ្នកដ៏ទៃ ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ក្នុងករណីមានការសង្ស័យពាក់ព័ន្ធកូវីដ១៩ជាដើម។


ក្នុងនោះសម្តេចបានឲ្យអាជ្ញាធរ រាជធានី ខេត្ត ត្រៀមលក្ខណៈឲ្យរួចជាស្រេច ដើម្បីរៀបចំឲ្យមានទីតាំង សម្រាប់បូជាសព សម្រាប់អ្នកដែលបាន ស្លាប់ដោយសារមេរោគកូវីដ១៩ ឲ្យមានសុវត្ថិភាព និងហាមដាច់ ខាតមិនឲ្យសាច់ញាតិ បងប្អូនសព នាំយកសពទៅធ្វើបុណ្យនៅតាមផ្ទះនោះឡើយ ព្រោះជាមេរោគដ៏កាចសាហាវ អាចចម្លងដល់អ្នកដទៃបាន បើមានការធ្វេសប្រហែស។

ជាក់ស្តែង លោក គឹម គាវិន ប្រធានមន្ទីរដែនដីនគរូបបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ ដោយមានការចូលរួម លោកអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អភិបាលរងក្រុងសំរោង លោកនាយកផ្នែករដ្ឋបាលព្រៃឈើក្រុងសំរោង មន្ត្រីការិយាល័យគាំពារបរិស្ថាន មន្ត្រីភូមិបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់កូនក្រៀល បានចូលរួមចុះពិនិត្យទីតាំងដីគ្រោងសម្រាប់រៀបចំកន្លែងបញ្ចុះ និងបូជាសព អ្នកមរណភាពដោយសារជំងឺកូវីដ-១៩ ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១៕
អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ សមត្ថកិច្ចឡើងភ្នំកម្ទេចកញ្ឆាលួចដាំ៨ ទីតាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


