Connect with us

សន្តិសុខសង្គម

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

បានផុស

នៅ

ស្នងការដ្ឋាននរគបាលខេត្តក្រចេះ បានត្រៀមកម្លាំងអន្តរាគមន៍ ប្រមាណជាង ៤០០នាក់ ដើម្បីត្រៀមបង្កាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដើរលេងកម្សាន្ត និងជួយសង្គ្រោះពេលមានករណីអគ្គិភ័យកើតឡើង នាកំឡុងពិធីបុណ្យចូលឆ្នាំចិន។ នេះតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ កម្លាំងនគរបាលបានត្រៀមចន្លោះពី ៣០០នាក់ ទៅ ៤៥០នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបន្តថា ចំពោះកម្លាំងដែលបានត្រៀមការពារតាមគោលដៅសំខាន់ៗ រួមមាន ទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្ត ដើម្បីធានាបានសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ​ជូន​ប្រជាពលរដ្ឋក្នុងពេលដើរលេងកម្សាន្ត។

លោកក៏បានឲ្យដឹងបន្ថែមថា ក្នុង​នោះ​កម្លាំងនគរបាលក៏បានត្រៀមលក្ខណៈសម្រាប់ចុះអន្តរាគមន៍ភ្លាមៗទៅលើករណីកើតមានឡើងនៅអគ្គិភ័យណាមួយនាកំឡុងពិធីបុណ្យចូលឆ្នាំចិននេះផងដែរ។

នាពេលកន្លងទៅថ្មីៗនេះ លោកស្នងការក៏បានប្រជុំនិងណែនាំដល់កងកម្លាំងតាមបណ្ដាលក្រុង ស្រុក ក្នុងខេត្តក្រចេះ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើភ្លើង ធូប ទៀន ក្នុងពេលសែនចូលចិននៅតាមគេហដ្ឋាន ដើម្បីការពារកើតមានឡើងនៅករណីអគ្គិភ័យក្នុងផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋទាំងអស់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម