Connect with us

ព័ត៌មានជាតិ

អភិបាលរង​ខេត្តកោះកុង ព្រមាន​ដល់​មេភូមិ​ឃុំ​សង្កាត់​ជាថ្មី​ពី​ការ​ចុះហត្ថលេខា​ទទួលស្គាល់​ទិញ​លក់ដូរ​ដីធ្លី​ក្នុង​តំបន់ហាមឃាត់

បានផុស

នៅ

កោះកុង​ ៖ លោក​អភិបាលរង​ខេត្តកោះកុង បាន​ព្រមាន​ផ្ទាល់មាត់​ជាថ្មី​ទៅកាន់​បណ្តា​មេភូមិ មេឃុំ និង​ចៅសង្កាត់​ដែល​ចេះតែ​ហ៊ាន​ច​ចុះហត្ថលេខា​ទទួលស្គាល់​ការទិញ​លក់ ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ​ទូទាំង​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាន​របស់លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​នេះ ធ្វើឡើង​ក្នុង​សន្និសីទកាសែត​បកស្រាយ​ពន្យល់​ករណី​មាន​ឈ្នួ​ញ​លក់​ចាក់ដី​ចូល​ចំណី​ព្រែក និង​ព្រៃកោងកាង​នៅក្នុង​ភូមិ​ទួល​គគីរ​ក្រោម ឃុំ​ទួល​គគី ស្រុក​មណ្ឌលសីមា​។

​លោក​សុខ សុ​ទ្ធី គូសបញ្ជាក់​ជាថ្មី​ថា មេភូមិ មេឃុំ និង​ចៅសង្កាត់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាលខេត្ត មិនត្រូវ​ចុះហត្ថលេខា​ទិញ​លក់ ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ណាមួយ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​នោះទេ ជាពិសេស​គ្មាន​សិទ្ធិ​ចេះ​បែងចែក​ដីធ្លី​ជូន​ពលរដ្ឋ ឬ​ក្រុម​ឈ្នួ​ញ ជា​ថ្នូរ​នឹង​លាភសក្ការៈ​ចូល​ហោ​បៅ​របស់ខ្លួន​មិន​គិតគូរ​ពី​ប្រយោជន៍​សាធារណៈ​ទៅ​ថ្ងៃ​អនាគត​។

​លោក​អភិបាលរង​ខេត្ត ដដែល​ឱ្យដឹង​បន្ថែមថា ប្រសិនបើ​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​គ្មាន​ដី​រស់នៅ​អាស្រ័យ​ផល​កសិកម្ម មេភូមិ​មេឃុំ ចៅសង្កាត់ ចាំបាច់​ត្រូវតែ​ធ្វើសំណើ​រលាយ​លាក់​ជា​អក្សរ​មកកាន់​គណៈ​កម្មករ​ជំនាញ​របស់​ខេត្ត ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​មុននឹង​សម្រេច​។ ហើយ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បំពាន​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​តែម្តង​។

កន្លងទៅ មាន​មេភូមិ មេឃុំ និង​ចៅសង្កាត់​មួយចំនួន ធ្លាប់​រង​ការព្រមាន​ផ្ទាល់មាត់​ជាច្រើនលើក​ច្រើនសារ ហើយ​ថែមទាំង​ជាប់ពន្ធនាគារ​ទៀតផង ដោយសារតែ​ការចុះហត្ថលេខា​ទទួលស្គាល់​លើ​ការទិញ​លក់​លើដី​ធ្លី​ការពារ​ធម្មជាតិ​កំណត់ដោយ​ច្បាប់​។

តំណាង​អភិបាល​ខេត្តកោះកុង លោក​សុខ សុ​ទ្ធី ក៏​បង្ហាញ​លទ្ធផល​ពិនិត្យ​វាយ​ត​ម្កៃ​ពី​ផលប៉ះពាល់​អស់​ពេល​៣​ថ្ងៃ​មកនេះ ដោយសារ​តែមាន​ឈ្នួ​ញ​ល្បីឈ្មោះ​ម្នាក់ គឺ​លោកស្រី លាង ហ៊ីម ហៅ​ម៉ា​ហ្គោល បាន​លួច​ចាក់ដី​ចូល​មាត់​ព្រែក និង​ព្រៃកោងកាង​ជាង​៤.២៥០​ម៉ែត្រការ៉េ​ចូល​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​។ ក្នុង​គោលបំណង​ដើម្បី​ធ្វើ​រី​សត ជា​ថ្នូរ​ថា​ធ្វើ​ផ្លូវ ទំនប់​ទប់ទឹក​ប្រៃ ទីលាន​ទាត់​បាល់ និង​ដាំ​បង្គោល​ភ្លើង​ជាដើម​។

បច្ចុប្បន្ន អាជ្ញាធរ​ដាក់​ឱ​សា​វាទ​រយៈពេល​១​ខែ​ដល់​លោកស្រី ជា​ជនសង្ស័យ ត្រូវ​ជីក​កាយ​ដី​ចេញពី​ចំណី​ព្រែក និង​ព្រៃកោងកាង ហើយ​ដាំ​ស្តារ​ព្រៃ​ឡើងវិញ​ជាបន្ទាន់ ក្រោយពី​មានការ​រំលោភបំពាន​គ្មាន​ញញើត​នឹង​ច្បាប់ ក្រោមរូបភាព​ឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ឃុំ​ទួល​គគីរ​។

ក្រៅពី​វិធានការ​រដ្ឋបាល​របស់​ខេត្ត តំណាង​អយ្យ​អម​សាលាដំបូង​ខេត្ត​ក៏​កំពុង​ស៊ើបអង្កេត​លម្អិត​បន្ថែម​ផងដែរ​ជុំវិញ​សំណុំ​រឿងនេះ មុននឹង​ដាក់បន្ទុក​តា​ម​ច្បាប់​លើ​ជនសង្ស័យ​។

ទោះបីជា​ដីធ្លី​មួយចំនួន​នៅក្នុង​ស្រុក​មណ្ឌលសីមា​ស្ថិតនៅក្នុង​តំបន់​សហគមន៍​ក៏ដោយ ក៏​ពុំ​អាចមាន​បុគ្គល​ណា​ម្នាក់​ចេះតែ​រំលោភបំពាន​មកប្រើប្រាស់​តែ​ប្រយោជន៍​ឯកជន​ម្នាក់ៗ​បានឡើយ ប្រសិនបើ​ចង់​កែច្នៃ​ដី​យក​ធ្វើ​កសិកម្ម ឬ​ធ្វើ​អាជីវកម្ម គឺ​ចាំបាច់​ធ្វើសំណើ​ឱ្យ​ច្បាស់លាស់​មកកាន់​រដ្ឋបាល​ខេត្ត​ពិនិត្យ​មុននឹង​សម្រេច​អនុញ្ញាត​។

អាជ្ញាធរ កំពុង​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​ខេត្ត បន្ត​ស្រាវជ្រាវ​ពី​ចំនួន​គ្រួសារ​ពលរដ្ឋ​ដែលមាន​ដីធ្លី​នៅក្នុង​តំបន់​សហគមន៍​ឱ្យ​ជាក់លាក់​ថា​មាន​ប៉ុ​ន្មាន​គ្រួ​សារបាន​លក់ដូរ​ដី​កាលពីដើម​ខែមករា ២០២១ កន្លងទៅ ទៅឱ្យ​លោកស្រី លាង ហ៊ីម លើ​ផ្ទៃដី​សរុប​១២​ហិច​តា​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត​ទទួលស្គាល់​ពីរ​ដ្ឋ​។ ករណី​បើ​រកឃើញ​នូវ​កំហុស​បំពាន​បែប​អនាធិបតេយ្យ ឬ​ការ​ក្លែងបន្លំ​ឯកសារ​ពិតប្រាកដ​មែន​នោះ អាជ្ញាធរ​នឹង​ដកហូត​ដី​ទំនាស់​មកជា​សម្បត្តិ​រដ្ឋ​វិញ​។

គេ​នៅតែ​មិន​ពុំ​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោកស្រី លាង ហ៊ីម ហៅ ម៉ា​ហ្គា​ល បាន​អំពី​នូវ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ដាក់ចេញ​ដែរ​ឬ​? ​សំអាង​លើ​អី​ដែល​ហ៊ាន​ចាក់ដី​រំលោភ​ចំណី​ព្រែក និង​ព្រៃកោងកាង យក​ធ្វើ​កម្មសិទ្ធិ​?​ត្បិត​មានការ​អះអាង​ពី​ចំណាត់​របស់​អាជ្ញាធរ​ក្តី ក៏​សាធារណៈ​បន្ត​ឃ្លាំមើល​តាមដាន​ថា​ តើ​មាន​ប្រសិទ្ធិភាព​កម្រិតណា​ដែរ​ចំពោះ​បុគ្គល​ដែល​បំពាន​សម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម