Connect with us

ព័ត៌មានជាតិ

ប្អូនស្រីអ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឧបត្ថម្ភថវិកា៨​លាន​រៀល ដល់គ្រួសារសពស្លាប់ ដោយសារ ជំងឺកូ​វីដ​១៩ បង្កប់សារមួយនេះ​…

បានផុស

នៅ

​ប្អូនស្រីបង្កើត អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា គឺលោកជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌ អគ្គនាយិកា ក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ា​ត្រា Capital PLC ប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារ​សព​លោក ឡៅ វណ្ណា បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដំបូង គេនៅស្រុកខ្មែរកាលពីថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ នៅថវិកាចំនួន៨​លាន​រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការប្រកាសឧបត្ថម្ភថវិកា៨​លាន​រៀល ដល់គ្រួសារជាការចែករំលែកទុក្ខ លោកជំទាវ ក៏បានផ្ដែផ្ដាំដល់បងប្អូនចូលរួមអនុវត្តវិធានការសុខាភិបាល ៣​កុំ ៣​ការពារផងដែរ​។​

​ជាមួយនឹងកិច្ចការជួយដល់សង្គមនេះ ជានិច្ចកាលគេតែងតែឃើញ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅអ្នក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ឧស្សាហ៍​ជួយ​ដល់​សង្គម​ជា​ញឹកញយ​។ កាល ពីពេលថ្មីៗនេះលោកជំទាវឧកញ៉ា ទើបតែបរិច្ចាគ១​ម៉ឺនដុល្លារជូន សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូ​វីដ១៩ ដែលកំពុងរីករាលដាល​។ ហើយមុននេះបន្តិច លោកជំទាវ បានប្រកាសជួយឧបត្ថម្ភ១​លានម៉ាសដល់​រាជធានី​-​ខេត្ត​ដែល​រង​ការ​វាយលុកដោយសារជំងឺកូ​វីដ​១៩ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្ត ព្រះសីហនុ ខេត្តតាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និង បាត់ដំបងជាដើម​។​

​លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។ ប្អូនស្រីអ្នក ឧកញ៉ា ដែលមាន ប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការ មួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើផ្ទះល្វែង និង ដី​ឡូត៍ លោកជំទាវ កំពុងកាន់មុខជំនួញ ធំៗចំនួន២ក្នុង​ដៃ​ទៀត​រួមមាន​៖ ទី​១ គឺ ក្រុមហ៊ុន GSM Cosmetic ដែលជាផលិតផល មាន ស្តង់ដារអន្តរជាតិមួយ កំពុងសម្រុកវាយលុកទីផ្សារនៅកម្ពុជា​។ ទី​២ គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ា​ត្រា Capital PLC ដែលកំពុងតែត្រៀមប្រកាសបើកដំណើរការឆាប់ៗខាងមុខនេះ​៕

អត្ថបទ៖​ ស៊ុន ហួត

សូមចុចអាន៖ ​ម្ចាស់​ផលិតផល​GSM​​បរិច្ចាគ​១លាន​ម៉ាស​ដល់​រាជ​ធានី​ខេត្ត​វាយ​លុក​ដោយ​Covid

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម