ព័ត៌មានជាតិ
ទារកពីរនាក់អាយុ ១ឆ្នាំ និង ៧ ខែឆ្លងកូវីដ ១៩
នៅព្រឹកនេះ ក្រសួងសុខាភិបាលបានប្រកាសករណីរកឃើញអ្នកឆ្លងថ្មី ៣៧ នាក់ទៀត ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុងចំណោមអ្នកឆ្លងទាំង ៣៧ នាក់ មានទារកទារិកាពីរនាក់ ស្ថិតក្នុងចំណោមជនរងគ្រោះដែលឆ្លងជំងឺដ៏កាចសាហាវនេះ។

ទារកជនជាតិខ្មែរអាយុ ១ ឆ្នាំ រស់នៅភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ និងទារិកាអាយុ ៧ ខែ រស់នៅសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ ១៩។
ក្រៅពីទារកទារិកាទាំងពីរ មានកុមារ ០៣ នាក់ក៏តេស្តមានវិជ្ជមានកូវីដ ១៩ ក្នុងនោះ កុមារីអាយុ ១១ ឆ្នាំ ស្នាក់នៅភូមិដំណាក់សង្កែរ ខណ្ឌដង្កោ។ កុមារាអាយុ ១៣ ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងកុមារីអាយុ ១៤ ឆ្នាំ នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
គិតត្រឹមព្រឹកថ្ងៃ ១៩ មីនា ២០២១ ចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈមានចំនួន ១០៦២ នាក់ និងអ្នកជាសះស្បើយមានចំនួន ៤១៣ នាក់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


