ព័ត៌មានជាតិ
ថ្នាក់ដឹកនាំបុគ្គលិកគ្រួសារហង្សមាសចូលរួមរំលែកទុក្ខគ្រួសារសពម្តាយ វី ឌីណែត
ថ្នាក់ដឹកនាំបុគ្គលិកគ្រួសារហង្សមាសចូលរួមរំលែកទុក្ខគ្រួសារសពម្តាយ វី ឌីណែត បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ គ្រួសារលោក ហួរ ឡាវី និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត ដែលម្តាយរបស់តាមរាចម្រៀងរូបនេះ បានទទួលមរណភាពនៅថ្ងៃសុក្រនេះ បន្ទាប់ពីឆ្លងជំងឺីវីដ១៩។

ខ្លឹមសារទាំងស្រុងដែលផ្សព្វផ្សាយដោយ ផលិតកម្មរស្មីហង្សមាសលើកឡើងថា “យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំ តារាចម្រៀង ព្រមទាំងបុគ្គលិក នៃគ្រួសារ ហង្សមាស សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ លោកគ្រូ ហួរ ឡាវី និង តារាចម្រៀងកញ្ញា វី ឌីណែត ព្រមទាំង ក្រុមគ្រួសារ ដែលអ្នកម្តាយជាទីស្រលាញ់បានទទួលមរណៈភាព នៅថ្ងៃ សុក្រ ទី ១៩ មីនា ឆ្នាំ ២០២១” សូមវិញ្ញាណក្ខន្ធលោកស្រី ទៅកាន់ សុគតិភព។

ម្តាយរបស់កញ្ញា វី ឌីណែត តារាចម្រៀងហង្សមាស និងជាប្រពន្ធរបស់តាមរាចម្រៀងចាស់វស្សា លោក ហួឡាវី អ្នក ស្រី ងួន សុផាន្នី អាយុ ៦៥ ឆ្នាំបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញវិជ្ជមានលើកូនស្រី វី ឌីណែតកាលពីថ្ងៃទី ១០ ខែមីនា។ អ្នកស្រីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅថ្ងៃទី ១៧ ខែមីនា នៅមន្ទីរពេទ្យរុស្ស៊ី។
ក្រសួងសុខាភិបាលប្រកាសព័ត៌មាននៅមុននេះថា ស្រ្តីម្នាក់អាយុ ៦២ ឆ្នាំ ដែលគេដឹងថាជាម្តាយរបស់កញ្ញា វី ឌីណែតពិតជាបានស្លាប់ ដោយសារជំងឺកូវីដ១៩ ប្រាកដមែន វេលាម៉ោង១១៖៤៥នាទី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។ដោយសារជំងឺកូវីដ១៩ បានវាយលុក ធ្វើឱ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។

ស្រ្តីរូបនេះបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានតេស្តលទ្ធផលវីជ្ជមានកូវីដ១៩ នៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃដដែល។
ក្នុងសេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ទេ ប៉ុន្តែគេដឹងថា ស្រ្តីខាងលើនេះគឺជាម្តាយរបស់កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងត្រូវជាភរិយាលោកគ្រូ ហួរ ឡាវី៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


