ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុបញ្ឈប់ការយកភាសុីលើការលក់ដូរតូចៗតាមកញ្ច្រែង កញ្ជើ និងល្អី
រដ្ឋបាលខេត្តព្រះសីហនុបានធ្វើសេចក្តីជូនដំណឹងមួយស្ដីពីការបង់ភាស៊ី បង់ថ្លៃជួលតូប រាន ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀតតាមការកំណត់នៅក្នុងសៀវភៅបន្ទុក និងបញ្ឈប់ការយកភាស៊ីរាល់ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់ប្រជាពលរដ្ឋ។ សេចក្តីជូនដំណឹងនេះ ត្រូវបានចុះហត្ថលេខា ដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបញ្ជាក់ថា អនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធ នឹងការគ្រប់គ្រងផ្សារនៅទូទាំងប្រទេស អាជីវករលក់ដូរក្នុងផ្សារមានកាតព្វកិច្ចបង់ចំណូលចូលថវិកាខេត្ត ដែលមានជាអាទិ៍ ការបង់ភាស៊ី និងការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារ តាមការកំណត់នៃច្បាប់។
ដូច្នេះដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យអភិបាលនៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងត្រូវ៖

ទី១. ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់ គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញែង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈងាយស្រួលដោយរៀបចំទីតាំងសមស្របដល់បងប្អូនប្រជាព័លរដ្ឋី ដែលរកស៊ីលក់ដូរឥវ៉ាន់ កំប៉ិកកំប៉ុកតាមកញែង កញ្ជើ ល្អី។
ទី២. ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់ គ្រងផ្សារត្រូវអនុវត្តការប្រមូលចំនូល តាមរយៈការបង់ភាស៊ី និងការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ បន្ទុក
ទី៣. ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់ គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ការចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ ដោយសន្តិសុខផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារភាស៊ីអាជីវករនៅលើសៀវភៅបន្ទុក បង្កឲ្យមានការឈ្លោះទាស់ទែងគ្នា ហើយឈានទៅដល់ការបំផ្លាញទ្រព្យសម្បត្តិរបស់អាជីវករ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


