ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យតាមតំបន់មានជនបទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ
កាលពីយប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ឃុត សុខខា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងល្បាតក្នុងភូមិសាស្ត្រខណ្ឌ និងចុះត្រួតពិនិត្យរដ្ឋបាលនៅតាមតំបន់មានជនបទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ឃុត សុខខា ដោយទទួលបានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានចាត់រូបលោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំចុះល្បាតតាមតំបន់ភូមិសាស្ត្រស្មុគស្មាញ និងចុះត្រួតពិនិត្យរដ្ឋបាលនៅតាមតំបន់មានជនបទេសស្នាក់នៅ ក្នុងមូលដ្ឋាន ត្រៀមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងន័យការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ អាជ្ញាធរបានណែនាំទៅម្ចាស់ទីតាំង ភោជនីយដ្ឋាន អគារស្នាក់របស់ជនបរទេស ឱ្យចូលសហការផ្តល់ព័ត៌មានរាល់សកម្មភាពណាមួយមិនប្រក្រតី សូមរួសរាន់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់។

លោកអភិបាលរង ក៏បានពាំនាំការថ្លែងនូវការអរគុណពីសំណាក់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលតែងតែបានចូលរួមទប់សង្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតមានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នេះបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ លោកអភិបាល ក៏សូមឱ្យកងកម្លាំងទាំងអស់ បន្តចូលរួម និងពង្រឹងបន្ថែមតួនាទី និងភារកិច្ចការងារឱ្យមានប្រសិទ្ធភាព៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


