ព័ត៌មានជាតិ
ឱ្យកូនជិះម៉ូតូទៅរៀនមិនពាក់មួកសុវត្ថិភាព មិនត្រឹមខុសច្បាប់ តែកំពុងបណ្តុះទម្លាប់អាក្រក់ដល់ក្មេង
នៅពេលសិស្សានុសិស្សជិះម៉ូតូទៅសាលារៀនដោយមិនពាក់មួកសុវត្ថិភាព មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរបញ្ច្រាសទស្សនៈអប់រំ ពោលគឺប្រៀបបាននឹងការបណ្តុះទម្លាប់អវិជ្ជមានដល់កូនចៅមិនចេះគោរពច្បាប់តាំងពីពួកគេទៅទទួលការអប់រំ ហើយថ្ងៃណាមួយអ្នកទទួលទូរសព្ទប្រាប់ដំណឹងរន្ធត់ គឺអាចជារូបអ្នកក៏ថាបាន។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

លោក ទូច សុឃៈ គូសបញ្ជាក់ថា ការជិះម៉ូតូទៅរៀនដោយមិនពាក់មួកសុវត្ថិភាព គឺជាការមិនគោរពច្បាប់ និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ហើយទង្វើនេះ មិនសមទំនងទាល់តែសោះ ដោយសារម្យ៉ាង ពួកគេកំពុងស្ថិតក្នុងអំឡុងពេលទទួលការអប់រំ និងម្យ៉ាងទៀត ឪពុកម្ដាយដែលមានលទ្ធភាពទិញម៉ូតូឱ្យកូនជិះទៅរៀន បែរជាគ្មានលទ្ធភាពទិញមួកសុវត្ថិភាពឱ្យកូនពាក់ ឬមិនអាចណែនាំឱ្យកូនមានទម្លាប់គោរពច្បាប់ និងការពារសុវត្ថិភាព ខណៈករណីអ្នកដំណើរស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើតមានរៀងរាល់ថ្ងៃ។

អ្នកនាំពាក្យ បានបន្ថែមក្នុងន័យដើមថា «ពួកគេនឹងក្លាយជាអ្នកធ្វើដំណើរដ៏មមាញឹកនៅពេលទៅរៀនសាកលវិទ្យាល័យ និងធ្វើការ។ តើពួកគេអាចនឹងគោរពច្បាប់ចរាចរណ៍បានល្អទេ បើពួកគេមានទម្លាប់មិនគោរពច្បាប់ពីនៅរៀនទៅហើយនោះ? ម្យ៉ាងទៀត តើមេរៀនដែលបញ្ជ្រាបអំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្មវិធីសិក្សា នឹងទៅជាបែបណា បើពួកគេជាសិស្សមិនបានចូលរួមអនុវត្តផង? ដូច្នេះខ្ញុំយល់ថាទម្លាប់បែបនេះគួរកុំឱ្យមានតទៀត យើងត្រូវរួមគ្នាបង្ការហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍តាំងពីពេលនេះទៅ ហើយការចូលរួមពីឪពុកម្ដាយសំខាន់ណាស់»។

សូមបញ្ជាក់ថា ឆ្នាំ២០២៤ កម្ពុជាមានជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន១ ៥០៩នាក់ របួស៣ ៧២០នាក់ ក្នុងនោះរបួសធ្ងន់ជាង២២០០នាក់។ ក្នុងចំណោមនោះ អ្នកជិះម៉ូតូនៅតែមានអត្រាគ្រោះថ្នាក់ដល់ស្លាប់ខ្ពស់ ពោលគឺមានរហូតដល់១២០៦នាក់ ក្នុងចំណោមអ្នកស្លាប់សរុប ស្មើនឹង៨០%។ ជាការកត់សម្គាល់ ក្នុងចំណោមអ្នកស្លាប់១២០៦នាក់នោះ អ្នកមិនពាក់មួកសុវត្ថិភាព មាន៨០៧នាក់ ស្មើនឹង៦៧%៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


