ព័ត៌មានជាតិ
បេក្ខជន ៥០រូប ចូលរួមជិះកង់ពីភ្នំពេញទៅខេត្តមណ្ឌលគិរី ប្រើពេលត្រឹម ២៧ម៉ោង ដោយជោគជ័យ
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ កម្មវិធីជិះកង់តាមសមត្ថភាពពីរង្វង់មូលវត្តភ្នំទៅកាន់ភូមិភាគឦសានខេត្តមណ្ឌលគិរី គោលដៅរូបសំណាកគោព្រៃ ដែលត្រូវចំណាយរយៈពេលត្រឹម ២៧ម៉ោងប៉ុណ្ណោះ ដោយមិនអ្នកជួយសង្រ្គោះបានប្រព្រឹត្តិទៅដោយជោគជ័យ។

លោក ស៊ាង សឿង ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កម្មវិធីជិះកង់តាមសមត្ថភាព ពីភ្នំពេញទៅកាន់ភូមិភាគឦសានខេត្តមណ្ឌលគិរី ដែលមានបេក្ខជនជិះកង់ចូលរួមចំនួន ៥០នាក់ ដែលពួកគេត្រូវធ្វើដំណើរតាមសមត្ថភាពខ្លួនឯង គឺត្រូវជិះកង់រហូត ហើយបេក្ខជនត្រូវត្រៀមសម្ភារៈផ្សេងៗដោយខ្លួនឯង។ ព្រោះមិនអ្នកជួយសង្រ្គោះនោះទេ ហើយក៏គ្មានជាងកង់ ម៉ូតូ ឬរថយន្ត តាមជួយនោះដែរ ពោលគឺ ខ្លួនទីពឹងខ្លួន ដោយត្រូវចំណាយពេលជិះកង់ត្រឹម ២៧ម៉ោងប៉ុណ្ណោះ ដែលមានចម្ងាយ ៤១៣គីឡូម៉ែត្រ ដើម្បីទៅដល់គោលដៅ។
បើតាមលោកប្រធានមន្ទីរ បេក្ខជនជិះកងតាមសមត្ថភាព បានឆ្លងកាត់ខេត្តជាច្រើនរួមមាន កណ្ដាល-កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ និងបញ្ចប់នៅរង្វង់មូលគោព្រៃ ខេត្តមណ្ឌលគិរី ចេញដំណើរតាំងពីវេលាថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៥។ លោកបញ្ជាក់ថា កម្មវិធីនេះមានការរៀបចំ និងឧបត្ថម្ភដោយក្លឹប អូដាកម្ពុជា (Audax Club Cambodia Randonners) ហើយការរៀបចំកម្មវិធីនោះដែរ ក្នុងគោលបំណងចង់ផ្សារភ្ជាប់នឹងការសិក្សា ភ្នំពេញ-មណ្ឌលគិរី ដើម្បីឧបត្ថម្ភសិស្សជនជាតិដើមភាគតិចចំនួន ១៤១នាក់ ដែលកំពុងខ្វះខាតសម្ភារៈសិក្សានៅក្នុងសាលានៅពេលបច្ចុប្បន្ន។

ចំណែកតំណាងក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក បានឱ្យដឹងផងដែរថា គោលបំណងដែលក្លឹបអ្នកជិះកង់ចម្រុះនៅកម្ពុជាអូដាក (Audax Club Cambodia Randonners) គឺតំណាងឱ្យក្លឹបអ្នកជិះកង់ពិភពលោកដែលមានឈ្មោះថា AUDAX PARISIEN RANDONNEUR បង្កើតឡើងតាំងពីឆ្នាំ១៩០៤ និងមានទីស្នាក់ការធំនៅទីក្រុងប៉ារីសប្រទេសបារាំង ដែលមានសមាជិកជាង ១០០ប្រទេស នៅលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសសមាជិកភាពមួយផងដែរ។
តំណាងក្លឹបដដែលរូបនេះ បានបញ្ចាក់ថា ចាប់ផ្ដើមពីកិច្ចសហការគ្នារវាងអត្តពលិកអ្នកស្នេហាវិស័យកីឡាជិះកង់គ្រប់ក្រុមបានរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ចម្រុះរួមគ្នាមួយឡើងដែលព្រឹត្តិការណ៍នេះ មានឈ្មោះថា AUDAX CAMBODIA លើចម្ងាយផ្លូវ ៤១៣គីឡូម៉ែត្រ ដោយធ្វើដំណើរពី (រាជធានីភ្នំពេញ-ខេត្តកណ្តាល-ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ នឹបញ្ចប់ត្រឹមខេត្តមណ្ឌលគិរី ដើម្បីជាការលើកស្ទួយដល់វិស័យកីឡាផង ក៏ដូចជារួមចំណែកឧបត្ថម្ភដល់សិស្សជនជាតិដើមភាគតិចចំនួន ១៤១នាក់ ដែលកំពុងខ្វះខាតសម្ភារៈសិក្សានៅក្នុងសាលានៅពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ក៏បានលើកស្ទួយវិស័យទេសចរណ៍ សន្តិភាពសន្តិសុខ នឹងស្របពេលរីករាយទិវានារីអន្តរជាតិ ខួបលើកទី១១៤ (International Women’sDay) និង ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកកម្ពុជាស្អាតខ្មែរធ្វើបានឱ្យមានការរីកចម្រើនស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE”។

នាឱកាសនោះដែរ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានបំពាក់មេដាយជូនដល់ក្រុមកីឡាដែលជិះកង់ មកដល់មុនម៉ោងកំណត់ នឹងបានលើកស្ទួយផ្សព្វផ្សាយទេសចរណ៍ខេត្តមណ្ឌលគិរី ទៅកាន់ពិភពលោក ក្នុងគោលដៅទាក់ទាញវិស័យទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តមណ្ឌលគិរីនេះ កាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ៖រៀម សុខហេង






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?