ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវ
កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញអមដំណើរ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូចម្រុះ ចុះពិនិត្យមើលទីតាំងផ្ទាល់ នៅសួនច្បារមាត់បឹងតាកែវ សម្រាប់ត្រៀមរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ ប្រារព្ធធ្វើឡើងនៅខេត្តតាកែវ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ឆាប់ៗ ខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សូមជម្រាបជូនដែរថា បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើង តាំងពីឆ្នាំ ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្តជាច្រើនហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ ២០១៥ , ស្ទឹងត្រែង ឆ្នាំ ២០១៦ , កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ ២០១៧ , កណ្ដាល ឆ្នាំ ២០១៨ , កំពង់ឆ្នាំង ឆ្នាំ ២០១៩ , បាត់ដំបង ឆ្នាំ ២០២០ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ ដោយសារជួបវិបត្តិ នៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញ នៅខេត្តកំពង់ធំ និងឆ្នាំ ២០២៤ នៅខេត្តសៀមរាប៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


