ព័ត៌មានជាតិ
រ៉ឺម៉កជើង ដែលជាអត្តសញ្ញាណអ្នកបាត់ដំបង កំពុងបាត់បង់ស្ទើរសូន្យសុងទៅហើយ
រ៉ឺម៉កជើង ដែលប្រភពស្គាល់ច្បាស់ជាងគេ គឺអ្នកដែលរស់នៅក្នុងខេត្តបាត់ដំបងនោះ កំពុងតែសូន្យសុងជាបណ្តើរៗហើយ ស្របពេលដែលបច្ចុប្បន្នប្រទេសកំពុងមានការជឿនលឿនទៅមុខឯសម្ភារៈនិយមពិសេស គឺយានយន្តក៏កំពុងមានការវិវឌ្ឍន៍ទៅមុខកាន់តែទំនើបៗផងនោះ ទើបធ្វើឲ្យរ៉ឺម៉កស្ទើរតែបាត់បង់ពីលើទឹកដីខេត្តបាត់ដំបង។

លោក អ៊ុំ ពៅ ជុំ អាយុ៦៥ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង ដែលជាអ្នកធាក់រ៉ឺម៉កជើងនេះ តាំងពីសម័យដើម ហើយរហូតដល់បច្ចុប្បន្ន ក៏លោកនៅតែបន្តមុខរបរនេះដដែលបាននិយាយថា មិនមែនលោកចង់ធាក់រ៉ឺម៉កនោះទេ ប៉ុន្តែប្រការដែលលោកនៅតែបន្តអាជីពដ៏សែនលំបាក និងហត់នឿយនេះ ក៏ដោយសារតែជីវភាពរបស់លោកអ៊ំមានការលំបាក និងខ្វះខាតពេកដូច្នេះហើយបានជាលោកអ៊ំមិនអាចផ្លាស់ប្តូររបរនេះ ហើយឈានទៅរកយានយន្តណាដែលមានបំពាក់ម៉ាស៊ីនបាន ដើម្បីកាត់បន្ថយនូវការប្រឹងបញ្ចេញកម្លាំងពីព្រលប់ដល់យប់នោះឡើយ ។


អ៊ំប្រុសបានបន្ថែមថា អ្វីដែលសំខាន់នោះ គឺបច្ចុប្បន្នថ្វីត្បិតតែរ៉ឺម៉កជើងខ្សត់ទៅហើយក្តី ក៏លោកពិបាកនឹងរកទំនិញដឹកណាស់ ព្រោះអីពេលនេះឈ្មួញគេត្រូវការប្រញាប់ ដូច្នេះគេដឹកឥវ៉ាន់តែម៉ូតូកង់បី តែប៉ុណ្ណោះព្រោះវាមានម៉ាស៊ីន ហើយបានលឿន ដោយឡែកសម្រាប់រ៉ឺម៉ករបស់លោកអ៊ំ ដឹកបានតែពីងងឹត និងទៀបភ្លឺ បន្តិចបន្តួចតែប៉ុណ្ណោះ ព្រោះវាត្រូវប្រើកម្លាំងធាក់ដោយជើង ហេតុនេះហើយបានជាលោកអ៊ុំរកមួយថ្ងៃ សម្រាប់មួយថ្ងៃតែប៉ុណ្ណោះ ឯខ្លួនក៏កាន់តែចាស់ តែបើលោកអ៊ំមិនប្រឹងរក បានអង្កឯណាច្រកឆ្នាំង?


បច្ចុប្បន្នគេសង្កេតឃើញថា រ៉ឺម៉កជើង ដែលជាអត្តសញ្ញាណអោយអ្នកបាត់ដំបង គឺនៅសេសសល់តិចបំផុត គឺសឹងតែបាត់សូន្យឈឹងពីក្នុងខេត្តតែម្តង ព្រោះវាលែងពេញនិយម និងលែងជាតម្រូវការរបស់អតិថិជនទៀតហើយ បើទោះបីជាអ្នកនិពន្ធរឿង « ផ្កាស្រពោន » ខិតខំបញ្ចូលរ៉ឺម៉កជើងនេះ ទៅក្នុងរឿងយ៉ាងណាក៏ដោយ៕
អត្ថបទ៖ សោ និយមរដ្ឋ
សូមចុចអាន៖ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារធ្វើហើយមុនគម្រោង ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានចាប់ពីថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


