ព័ត៌មានជាតិ
ព្រះរាជអាជ្ញាខេត្តកោះកុង ផ្តល់ម៉ាស់ អាល់កុល ថវិកា និងគ្រឿងបរិភោគជូនពន្ឋនាគារខេត្ត
អយ្យការអមសាលាដំបូងខេត្តកោះកុង លើកទឹកចិត្តដល់មន្ត្រីពន្ឋនាគារបន្តចូលរួមទប់ស្កាត់ជំងឺកូវដី១៩ តាមរយៈផ្តល់អាល់កុល ម៉ាស ថវិកា និងសម្ភារៈបរិភោគមួយចំនួនធំ។
លោក អេង ចាន់ភារ៉ា ជាព្រះរាជអាជ្ញារង តំណាងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៤ ខែមីនានេះថា ការនាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយក្នុងនោះរួមមាន ទឹកអាកុលចំនួន២កាន ម៉ាសចំនួន៥០០០ម៉ាស ទឹកបរិសុទ្ធ១០កេះ ទឹកត្រី៥យូរ ទឹកស៊ីអ៊ីវ៥យូរ មី៥កេះ ទឹកក្រូច ៥កេះ, សាប៊ូ ៥ កញ្ចប់ , នំធុង ៥ធុង និងថវិកាចំនួន ២លានរៀល ប្រគល់ជូនពន្ធនាគារខេត្ត។

លោកព្រះរាជអាជ្ញារងបន្ថែមថា ការយកចិត្តទុកដាក់ពីតំណាងអយ្យការខេត្តនៅពេលនេះ ធ្វើឡើងដើម្បីជួយសម្រួល ដល់តម្រូវការជាក់ស្តែងរបស់អង្គភាពពន្ធនាគារ ដែលត្រូវការចំពោះមុខក្នុងការការពារជំងឺកូវីដ១៩ ។
លោក អេង ចាន់ភារ៉ា ក៏ជំរុញដល់មន្ត្រីពន្ធនាគារខេត្តទាំងអស់ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត១៩ (Covid-19) ដោយក្នុងនោះត្រូវអនុវត្តតាមវិធាន៣ ការពារ :
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី ១,៥ម៉ែត្រ ឡើងទៅ) និង៣ កុំ :
១- កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់ច្រើនពេក
២- កុំទៅកន្លែងមានមនុស្សច្រើន
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម ។

បច្ចុប្បន្ន ពន្ធនាគារខេត្តកោះកុងមានអ្នកជាប់ឃុំចំនួន៦៦៨នាក់ ដោយពួកគេតម្រូវឱ្យគោរពអនុវត្តវិធានការធ្វើអនាម័យសុខភាពត្រូវបានអនុវត្តជារៀងរាល់ថ្ងៃយ៉ាងហ្មត់ចត់បំផុត ទោះបីជាអគារមានភាពតូចចង្អៀតក៏ដោយ។
ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ពន្ធនាគារខេត្តកោះកុង សម្រេចចិត្តផ្អាកការសួរសុខទុក្ខអ្នកទោសពីសំណាក់ក្រុមសាច់ញ្ញាតិ រីឯជនជាប់ឃុំដែលចូលថ្មី តម្រូវឱ្យធ្វើចត្តាឡីស័កដោយឡែកពីគ្នា សំដៅធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដល់ពន្ធនាគារ។

លោក គ្រី ប៊ុនថា ប្រធានពន្ឋនាគារខេត្តកោះកុង លើកឡើងថា ក្រោមការតាមដាពិនិត្យសុខភាពប្រចាំថ្ងៃយ៉ាងយកចិត្តទុកដាក់ គឺក្រុមគ្រូពេទ្យបានយកសំណាកជនជាប់ឃុំចំនួន១៦នាក់រួចហើយ តែជារឿងគួរសាទរលទ្ធភាពអវិជ្ជមាន។
ក្រៅពីនេះ អគារពន្ធនាគារ ក៏ពង្រឹងយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអនុរក្សពន្ធនាគាររាល់ចេញចូលមកបម្រើការងារតាមវេនប្រចាំការផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍៈ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


