ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យត្រៀមដាក់គ្រឿងចក្រអេស្ការបន្តស្ដារ ប្រព័ន្ធបង្ហូរព្រែកអូរវែងបន្ថែម បញ្ចៀសការជន់លិចតំបន់មួយចំនួន
អាជ្ញាធរខណ្ឌឫស្សីកែវ បានចុះពិនិត្យមើលវឌ្ឍនភាព នៃការអភិវឌ្ឍតាមស្ថានីយបូមទឹកនីមួយៗ និង ត្រៀមរៀបចំដាក់គ្រឿងចក្រអេស្ការបន្តស្ដារប្រព័ន្ធបង្ហូរព្រែកអូរវែងបន្ថែម ដើម្បីបញ្ចៀសការជន់លិចក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ និងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់មួយចំនួន។

ជាក់ស្ដែង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដែលត្រៀមដាក់គ្រឿងចក្រអេស្ការបន្តស្ដារប្រព័ន្ធបង្ហូរព្រែកអូរវែង និងពិនិត្យមើលអំពីវឌ្ឍនភាព ការដ្ឋានសាងសង់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ ដោយបានដំឡើងម៉ាស៊ីនបូមទឹកខ្នាតធំមានមុខកាត់ទំហំ ១ ម៉ែត្រ ចំនួន ៣ គ្រឿង រួចរាល់ ក្នុងចំណោម ៤ គ្រឿង ដែលត្រូវដំឡើងនៅស្ថានីយនេះ។

លោក ជិន ប៊ុនធឿន បានឲ្យដឹងថា រដូវវស្សាបានខិតចូលមកដល់ អាជ្ញាធរ បានយកចិត្តទុកដាក់ និងធ្វើការស្ដារនៅប្រឡាយធំៗ មួយចំនួន ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបញ្ចៀសការជន់លិចនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ និងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកបានបន្តថា ការស្ដារប្រឡាយអូរ និងប្រឡាយមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវនេះ គឺដើម្បីឲ្យទឹកភ្លៀងដែលធ្លាក់មកអាចហូរមកបានលឿន និងមិនមានការជន់លិចអ្វីនោះទេ។

លោកអភិបាលខណ្ឌ បន្ថែមថា ក្រោយការរៀបចំ និងបិទបញ្ចប់ការដ្ឋានស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ នេះ និងស្ថានីយបូមទឹកបឹងពោងពាយរួចរាល់ លោកសង្ឃឹម និងជឿជាក់ថា ប្រព័ន្ធបង្ហូរទឹកដែលហូរចាក់មកពីខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ តាមរយៈស្ថានីយបូមទឹកទួលគោក ឆ្ពោះមក ព្រែកបាក់ទូក , ព្រែកអូរវែង និងឆ្ពោះមកស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ នេះ ហូរចុះទៅបឹងទន្លេសាប និងអាចរំដោះទឹកបានទាន់ពេលវេលាមិនឲ្យមានការជន់លិចបានទៀតឡើយ៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


