Connect with us

ព័ត៌មានជាតិ

កងទ័ព​ឈរជើង​ការពារ​នៅលើ​កោះ​ចំនួន​២ ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

បានផុស

នៅ

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ដឹកនាំ​ប្រតិភូ​ចុះសួរសុខទុក្ខ និង​នាំយក​ថ្នាំ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កងកម្លាំង​ឈរជើង​ការពារ​កោះ​ពូ​លូ​វ៉ៃ និង​កោះតាង ដែល​កម្មវិធី​នេះ បានធ្វើ​ឡើង​កាលពី​ម្សិលមិញ (​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​សេចក្តីរាយការណ៍​ពី​មេបញ្ជាការ​នៃ​កោះ​នីមួយៗ​បាន​ឲ្យ​ដឹងថា មកដល់​បច្ចុប្បន្ននេះ ក្រោម​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៍​ដូចជា​ក្រសួងការពារជាតិ​, អគ្គបញ្ជាការ​, និង​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក បានធ្វើ​ឲ្យ​កោះមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ មាន​ទាំង​អគ្គិសនី អគារ​ធ្វើការ អគារ​ស្នាក់នៅ មាន​ប្រភព​ទឹកសាប​ប្រើប្រាស់​គ្រប់​រដូវ ដែលជា​អំណោយផល​ដល់​កងទ័ព​នៅលើ​កោះ បាន​ដាំ​ដំណាំ​គ្រប់មុខ និង​ចិញ្ចឹមសត្វ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្មារតី​លះបង់​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន​របស់​មេបញ្ជាការ កងទ័ព​ការពារ​ដែន​កោះ​ពូ​លូ​វ៉ៃ កោះតាង និង​កោះ​ផ្សេងៗ​ទៀត ដែលជា​គំរូ​វីរ​:​ភាព​គួរឱ្យ​គោរព ខណៈដែល​កងទ័ព​ស៊ូទ្រាំ​នឹង​ការលំបាក​សព្វបែបយ៉ាង ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​នៃ​មាតុភូមិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​នាយ​នា​វី ពល​នា​វឹក​ទាំងអស់ ត្រូវ​បន្ត​លើកកម្ពស់​បន្ថែមទៀត ក្នុង​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ពិសេស​ការចូលរួម​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស តាមរយៈ​ការបង្កើន​ស្មារតី​ប្រុងប្រយ័ត្ន ភាពស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល ពង្រឹង​សាមគ្គីភាព និង​វាយបំបាក់​ទាន់ពេលវេលា​រាល់​សកម្មភាព​ទាំងឡាយណា ដែល​បង្ក​អស្ថេរភាព​ដល់​សង្គម​។​

​នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៍បាន​បន្តដំណើរ​ទៅ​មូលដ្ឋាន​រាម ផងដែរ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​គ្រប់គ្រង​កម្លាំង មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់​។ ទន្ទឹមនេះ ត្រូវ​យកចិត្តទុកដាក់​ដល់​ការហ្វឹកហ្វឺន​រៀនសូត្រ​ជាប្រចាំ ដើម្បី​ឲ្យ​យោធិន​គ្រប់រូប​យល់ច្បាស់​អំពី​កម្មវិធី​ន​យោ​ប​បាយ​របស់​រាជរដ្ឋាភិបាល ច្បាប់ សារាចរ​ផ្សេងៗ ការពង្រឹង​សាមគ្គីភាព​ឯកភាព​ផ្ទ​ផ្ទៃ​ក្នង ការត្រៀម​គ្រប់​មធ្យោបាយ​ក្នុងការ​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​នានា និង​ការថែរក្សា​សុខភាព ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ តាម​វិធាន ៣​កុំ ៣​ការពារ​។​

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​នាំយក​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម្ភ​ផងដែរ ដែលជា​ការឧបត្ថម្ភរ​បស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​បាន​ក្រើនរំលឹក​ឲ្យ​គ្រប់​កងឯកភាព ត្រូវ​ត្រៀមកម្លាំង​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា និងប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គរួមគ្នាពិនិត្យ វាយតម្លៃពីហានិភ័យនៃគ្រឿងញៀន នៅតំបន់ផលិតត្រីកោណមាស

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាភាពយន្តខ្មែរល្បីឈ្មោះនៅអាមេរិក​ ប្រកាសគាំទ្រពេញទំហឹងគម្រោង​ព្រែក​ជីកហ្វូណនតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាំយកថវិកាជាង​៩ម៉ឺន២​ពាន់ដុល្លារ ដែលទទួលបានពីសប្បុរសជនប្រគល់​ជូនសាខាកាកបាទក្រហមខេត្តក្រចេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីអាហារសាមគ្គីកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល៖ បារីអេឡិចត្រូនិកមិនមែនជាឧបករណ៍ផ្តាច់ការជក់បារីទេ តែជាផលិតផលដែលប៉ះពាល់ដល់សុខភាព

សេដ្ឋកិច្ច២ ថ្ងៃ មុន

​គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ​ កំពុងរង់ចាំថវិកាពីចិន​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ១ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

ព័ត៌មានជាតិ២ ថ្ងៃ មុន

គ្រឹះស្ថាន​ធនាគារ​រួមចំណែក​ជាង ៣៤០ លានដុល្លារ​ទិញ​ប័ណ្ណ​បំណុល ​គម្រោង​​ព្រលាន​យន្តហោះ​តេជោ​តាខ្មៅ​

Sokha Hotels

ព័ត៌មានពេញនិយម