សន្តិសុខសង្គម
នាយករដ្ឋមន្ត្រី៖ កងទ័ពត្រូវតែប្រឆាំងដាច់ខាតឧបាយកលដែលប៉ុនប៉ងបង្កអសន្តិសុខដល់ជាតិ
អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញឱ្យកងទ័ពទាំងអស់ត្រូវតែប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ឬបង្កអសន្តិសុខដល់សង្គមជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ទន្ទឹមនឹងការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ រាជរដ្ឋាភិបាល និងត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាពជាតិ ឯកភាពទឹកដីនៃកម្ពុជា ការពារសន្តិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះឱ្យបានគង់វង្ស។ ព្រមជាមួយគ្នា សម្ដេចធិបតី បានណែនាំឱ្យកងទ័ពរួមចំណែកដល់ការកសាងនីតិរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ ហើយត្រៀមលក្ខណៈគ្រប់កាលៈទេសៈរាល់ប្រតិបត្តិការដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យមានប្រសិទ្ធភាព។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទក្នុងការប្រឆាំងដាច់ខាតនូវឧបាយកល និងសកម្មភាពទាំងឡាយណាដែលក្នុងបំណងចង់បំផ្លាញដល់សុខសន្តិភាពនៅកម្ពុជាដែលខិតខំរកបានដោយលំបាក ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានថាមពលខ្លាំង សមត្ថភាពពេញលេញ ឆន្ទៈមុតមុះ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ ដោយសំដៅធ្វើឱ្យបរាជ័យរាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ»។
សម្ដេចធិបតី ប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបាន ហើយកងទ័ពត្រូវមានភាពសកម្មក្នុងការរួមចណែកទប់ស្កាត់បទល្មើសនានាក្នុងសង្គមឱ្យបានទាន់ពេលវេលាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


