Connect with us

ព័ត៌មានជាតិ

វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ជួយផ្តល់ចំណេះ និងឱកាសការងារដល់យយុវជន

បានផុស

នៅ

ក្រសួងទេសចរណ៍ និងសមាគមក្លឹបទេសចរណ៍សៀមរាប ទទួលបានការគាំទ្រសហហិរញ្ញប្បទានពី មូលនីធិអភិវឌ្ឍន៍ជំនាញ និងការអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកានៃគម្រោងអភិវឌ្ឍជំនាញបានរៀបចំបើកវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចវគ្គទី៣ដល់សិក្ខាកាមចំនួន២០០នាក់ នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នៅក្រុងសៀមរាប ខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប លើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលវគ្គទី៣ មានសិក្ខាកាមចំនួន២០០ ខណៈវគ្គទី១មានសិក្ខាកាមចំនួន៣០០នាក់និងវគ្គទី២ មាន២០០ក្នុងគោលបំណងចម្បង ដើម្បីលើកកម្ពស់ឱ្យយុវជនដែលបោះបង់ការសិក្សាងាកមក សិក្សាជំនាញបដិសណ្ឋារកិច្ចរយៈពេលខ្លី ចំណេញពេលវេលា ទទួលជំនាញមួយយ៉ាងពិតប្រាកដ រួមចំណែកបង្កើនប្រាក់ចំណូលនិងក្លាយជាសសរទ្រូងគ្រួសារ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោតទៅលើការសិក្សាពេញមួយជីវិត។ លោក បន្តថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៨ខែ ចាប់ផ្តើមពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្តោតលើជំនាញ៤រួមមាន ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច និងផ្នែកចុងភៅ ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះថាពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រទាប់យុវជនដើម្បីទទួលបានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពាក់ព័ន្ឋទៅនឹងវិស័យទេសចរណ៍ ស្របពេលដែល អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបំរើសេវាកម្មទេសចរណ៍ក្នុងខេត្តឲ្យកាន់តែល្អប្រសើរ សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម បង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព ។ លោក អភិបាលរងខេត្តបានស្នើដល់សមាគមក្លឹបទេសចរណ៍សៀមរាបនិង មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)  បន្តការគាំទ្រឲ្យមានការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចជាបន្តបន្ទាប់ទៀត។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោងហូកា តំណាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តាំផ្ញើរដល់យុវជន សិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីគ្រូឧទ្ទេស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិជ្ជាជីវៈទេសចរណ៍ ជាពិសេស សូមសំណូមពរឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់សូមទទួលយកក្មួយៗទាំងអស់ដើម្បីហ្វឹកហាត់ការងារនៅមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចធ្វើការបង្ហាត់បង្ហាញជំនាញបន្ថែមអំឡុងពេលហាត់ការផងដែរ។

លោកប៉ាក់ សុខុម បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីគ្រប់ភាគីពាក់ព័ន្ធ។ ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ៖ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែល មានចក្ខុវិស័យ ធ្វើយ៉ាងណាឲ្យអ្នកជំនាញទាំងអស់មានជំនាញ និងសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន។សូមជំរាបថា៖ក្នុងរយៈពេលបណ្តុះបណ្តាល៨ខែ សិក្ខាកាមនឹងទទួលបានមេរៀនទ្រឹស្តីនិងការអនុវត្តន៍ក្នុងថ្នាក់រៀនចំនួន៤ខែហើយ៤ខែទៀតជាវគ្គហាត់ការតាមមុខជំនាញរៀងៗ ខ្លួននៅតាមបណ្តា សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុននានា ក្នុងខេត្តសៀមរាប៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី សិក្សាបើក​ជើងហោះហើរមកខេត្តសៀមរាប

ព័ត៌មានជាតិ២០ នាទីutes មុន

វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ជួយផ្តល់ចំណេះ និងឱកាសការងារដល់យយុវជន

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគ្រឿងឥស្សរិរយសកម្រិតខ្ពស់បំផុតរបស់ទីម័រឡេស្តេ

សេចក្ដីជូនដំណឹង៣៨ នាទីutes មុន

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់​ ហៅថា KBC Awards Cambodia នឹងត្រលប់មកវិញយ៉ាងអធិកអធម នៅក្នុងខែសីហា ឆ្នាំ 2025 នេះ

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

អតិថិជន បុរី ឡេង ណាវ៉ាត់ត្រា ជាង៥០០គ្រួសារ បានទទួលអង្ករជាប្រចាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី៖ កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Wordទៀត

សុខភាព៣ ម៉ោង មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាល សិក្សា​​បូមស្តារ​ផ្លូវទឹកពីភ្នំពេញដល់ខេត្ត​​កំពង់ចាម សម្រួល​នាវាចំណុះ ៣ ០០០ DWT ធ្វើនាវាចរណ៍បានពេញមួយឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម