ព័ត៌មានជាតិ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ក្នុងខែកក្កដាខាងមុខ
រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ AIPA Caucus ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA) លោក ជាម យៀប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្កើតគណៈកម្មការរៀបចំ និងសមាសភាពគណៈប្រតិភូ សភាកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំ AIPA Caucus លើកទី១៦ នៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែឧសភា ដោយថ្លែងពីក្តីសង្ឃឹមក្នុងការរៀបចំកិច្ចប្រជុំ AIPA Caucus ខាងមុខនឹងទទួលបានជោគជ័យ ដោយសារកម្ពុជាមានបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំនានារបស់អាយប៉ាជាង២០ឆ្នាំមកហើយ។

ដោយសារតែ កិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅពេលនេះ មានលក្ខណៈពិសេសប្លែកជាងពេលមុនៗ គឺដោយមានបន្ថែមកម្មវិធី AIPA Roadshow និងមានការអញ្ជើញសភាសង្កេតការណ៍មួយចំនួនចូលរួមផងដែរនោះលោក ជាម យៀប ក៏បានណែនាំឱ្យអគ្គលេខាធិការដ្ឋានអាយប៉ាកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនៅក្នុងការបំពេញការងារ ដោយត្រូវធ្វើការទាក់ទងទៅលេខាធិការដ្ឋានអាយប៉ានៅហ្សារការតាជាប្រចាំ ក៏ដូចជាអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេស មានដូចជាទីតាំសម្រាប់ការរៀបចំកម្មវិធី AIPA Roadshow នៅសាកលវិទ្យាល័យភ្នំពេញជាដើម ដើម្បីជួយសម្របសម្រួលការងារឱ្យប្រព្រឹត្តទៅ បានដោយរលូនល្អ។
គួរឱ្យដឹងផងដែរថាកិច្ចប្រជុំ AIPA Caucus ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីលើកកម្ពស់ការចុះសម្រុងគ្នាផ្នែកច្បាប់ និងការសម្របសម្រួលក្នុងចំណោមសមាជិកអាស៊ាន។ វាជំរុញឱ្យមានការសន្ទនាទៀងទាត់ តាមដានការអនុវត្តដំណោះស្រាយ ហើយចាប់តាំងពីឆ្នាំ២០១៣មក ក៏រួមមានការពិភាក្សាជាក្រុមដែលផ្តោតការយកចិត្តទុកដាក់ដើម្បីបង្កើនប្រសិទ្ធភាពផងដែរ។ AIPA Caucus ឆ្នាំ២០២៤ ត្រូវបានរៀបចំនៅរដ្ឋធានដារ៉ូសាឡឹម ប្រទេសប្រុយណេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


