Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ នៅស្រុករវៀង

បានផុស

នៅ

កម្លាំងជំនាញមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ សហការជាមួយកងរាជអាវុធហត្ថខេត្ត កាលពីថ្ងៃទី0៩ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការចុះបង្ក្រាប និងបំផ្លាញចោល ទីតាំងធ្វើអាជីវកម្ម រ៉ែមាសអនាធិបតេយ្យមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តភ្នំលុង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ស៊ុន ចាន់រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បាន​ឲ្យដឹងថា ដោយមានការឯកភាពជាគោលការណ៍ពី លោក​អភិបាលខេត្ត​និង ព្រះរាជអាជ្ញា​អម​សា​លា​ដំបូងខេត្ត លោកបានសហការជាមួយកងកម្លាំងប្រដាប់អាវុធ ធ្វើការបង្ក្រាបទីតាំងធ្វើ​អា​ជីវកម្ម​រ៉ែមាស ដែលមានម្ចាស់ដីឈ្មោះ យាយ ចាង។

លោកបញ្ជាក់ថា ឲ្យតែមានសេចក្តីរាយការណ៍ថា មានបទល្មើសជីករុករករ៉ែមាស ដោយខុសច្បាប់ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារ តែងតែចុះបង្ក្រាបបានជាបន្តបន្ទាប់។

លោកបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះក្រុមការងារ​បានធ្វើការហាមឃាត់​មាន​ដូច​ខាងក្រោម៖១. រណ្តៅផ្តេកទី១ X=499688 Y=1477155,២. រណ្តៅបញ្ឈរទី២ X=495188 Y=1478102,៣. រណ្តៅផ្តេកទី៣ X=495188 Y=1478102,៤. រណ្តៅបញ្ឈរទ៤ X=495151 Y=1478165។

លោក ស៊ុន ចាន់រក្សា បានធ្វើការណែនាំ និងដាស់តឿនដល់បងប្អូនប្រជា​ពលរដ្ឋទាំងអស់កុំធ្វើ​អា​ជី​វកម្មរណ្តៅរ៉ែមាសខុសច្បាប់ដោយគ្នានបច្ចេកទេសគ្រប់គ្រាន់វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ក្នុងនោះដែរ អាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរ៉ាក់ៗ​មិនឱ្យជីកលុងជ្រៅជាកំពែងចូលជ្រៅ​ទៅក្នុង​ដី​ជ្រៅនោះឡើយ៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម