ព័ត៌មានជាតិ
ខេត្តកំពង់ចាមផ្អាក១៣ទីតាំងបន្ទាប់ពីប្រធានការិយាល័យសុខាភិបាលឆ្លងកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣កន្លែង ជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងខេត្តកំពង់ចាម។
ការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ ក្រោយពីបានរកឃើញអ្នកទាំង៥រូបនោះជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩។
ទីកន្លែងពាក់ព័ន្ធចំនួន ១៣ទីតាំងរួមមាន មណ្ឌលសុខភាព១ទីតាំង មន្ទីរពេទ្យឯកជន២ទីតាំង តូបលក់ដូរ៩ទីតាំង នៅផ្សារធំ និង១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម។
ដោយឡែក អ្នកជាប់ពាក់ព័ន្ធ បានយកមកធ្វើជាមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២៨ ខែមីនានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ទៀតថា៖ “សម្រាប់ព្រឹត្តិការណ៍កើតឡើងថ្ងៃនេះ ខ្ញុំបានដាក់ចេញវិធានការឱ្យរដ្ឋបាលខេត្ត ចេញសេចក្តីប្រកាសព័ត៌មាន ជាបន្ទាន់ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ និងបញ្ជាក់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បី ស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតឱ្យមកចូលរួមធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ហើយកំណត់ឱ្យបានច្បាស់លាស់ ពីទីតាំងកន្លែងយកសំណាក់ ដើម្បី ងាយស្រួលដាក់អ្នកដែលគិតថា ខ្លួនមានការពាក់ព័ន្ធទាំងនោះ ដើម្បីទៅយកសំណាក និងពិនិត្យរកវីរុសកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញ នៅទីនោះផ្ទាល់។”
រដ្ឋបាលខេត្តបានរកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយឆ្លងទាំង៥នាក់នោះ ចំនួន៨០នាក់៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


