ព័ត៌មានជាតិ
កម្ពុជាកំពុងរួមចំណែកសំខាន់ក្នុងវេទិកាប្រធានសភាអន្តរជាតិមួយដែលទើបនឹងបង្កើត
អគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា (ISC) លោក អែក ណាតដាកាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បាននាំមកនូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC ជូនប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងបានជួបពិភាក្សាការងារសុំយោបល់ពីប្រធានរដ្ឋសភាសម្ដេច សភាធិបតី ឃួន សុដារីផងដែរ។

វេទិកាសន្និសីទប្រធានសភានៃអន្តរសភា ISC ត្រូវបានបង្កើតនៅខែមេសា ឆ្នាំ២០២៥កន្លងទៅដោយមានប្រទេសស្ថាបនិកជាង២០ប្រទេសក្នុងនោះក៏មានកម្ពុជាផងដែរ។ ជាវេទិកាថ្មីមួយដែលមានបំណងលើកកម្ពស់ សន្ដិភាពសកលដោយគ្មានការរើសអើង។
អគ្គលេខាធិការ ISC លោក អែក ណាតដាកាល បានជួបពិភាក្សាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ដោយបានជូនសញ្ញាសម្គាល់សមាជិកស្ថាបនិកជូនដល់សម្ដេចតេជោក៏ដូចជាសុំយោបល់ និងការគាំទ្រពីព្រឹទ្ធសភាកម្ពុជាផងដែរ។ ក្នុងជំនួបនោះប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរបស់ ISC ជាមួយបណ្ដាស្ថាប័នផ្សេងៗរួមទាំងអាស៊ាន សម្ដេចក៏ណែនាំឱ្យ ISC ពង្រឹងតួនាទីរបស់ខ្លួនតាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ISC ដើម្បីធានានូវដំណើរការ និងប្រសិទ្ធិភាព។

ដោយឡែកនៅព្រឹកនេះដែរលោក អែក ណាតដាកាល ក៏បានអញ្ជើញចូលជួបប្រធានរដ្ឋសភាកម្ពុជានិងបានស្នើសុំឱ្យកម្ពុជាគាំទ្រ ISC ឱ្យបានក្លាយជាដៃគូសន្ទនាជាមួយវេទិកាអន្តរសភានិងអន្តររដ្ឋាភិបាលនានា នៅក្នុងនោះមានដូចជាអង្គការសហប្រជាជាតិ អន្តរសភាអាស៊ាន (IAPA)និងសហភាពអន្តរសភា (IPU) ជាដើម។ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានគាំទ្រចំពោះសំណើ និងជំរុញឱ្យ ISC ពង្រឹងលេខាធិការដ្ឋានឱ្យខ្លាំងដែលនឹងអាចទាក់ទាញសមាជិកបន្ថែមទៀតឱ្យចូលរួមក្នុងក្របខណ្ឌរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់រដ្ឋសភាលោក ប៉ែន ប្រាកដ បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបនេះថា៖ «សម្ដេចប្រធានបានណែនាំឱ្យពង្រឹងនូវលេខាធិការដ្ឋានរឹងមាំ ទាំងសមត្ថភាព ទាំងធនធានហ្នឹងកាន់តែរឹងមាំហើយទី២ត្រូវតែជំរុញការប្រម៉ូតផ្សព្វផ្សាយឱ្យគេស្គាល់ធ្វើយ៉ាងណាឱ្យសភាផ្សេងទៀតផ្ដល់តម្លៃដល់ ISC »។

គួរឱ្យដឹងផងដែរថាសន្និសីទប្រធានសភានៃអន្តរសភា (ISC) គឺជាវេទិកាថ្មីមួយដែលត្រូវបានបង្កើតក្នុងកិច្ចប្រជុំកំពូលសហព័ន្ធសន្ដិភាពសកល (UPF) ក្នុងខែមេសា ដែលជាវេទិការនៃកម្រិតប្រជុំរបស់ប្រធានសភា។ លោក ប៉ែន ប្រាកដ បានឱ្យដឹងថាវេទិកា ISC នឹងផ្ដល់លទ្ធភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួចបញ្ចេញសំឡេងរបស់ខ្លួនជាអន្តរជាតិដើម្បីស្វែងរកដំណោះស្រាយដល់បញ្ហារបស់ខ្លួន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


