ព័ត៌មានជាតិ
លោក ឡៅ ស៊ីណាត អរគុណចំពោះអ្នកគាំទ្រ កីឡាមានឈ្នះមានចាញ់សំខាន់ធ្វើឲ្យអស់ពីសមត្ថភាព
អតីតជើងខ្លាំងត្រកូល ឡៅ គឺលោក ឡៅ ស៊ីណាត អរគុណជាខ្លាំងចំពោះអ្នកគាំទ្រដែលស្រឡាញ់ និងចូលចិត្តនាពេលកន្លងមកលោកនឹងខំប្រឹងប្រែងបង្វឹកប្អូនៗទាំងពីរឲ្យបានល្អដើម្បីដណ្ដើមជ័យជម្នះជូនប្រទេសកម្ពុជានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

លោក ឡៅ ស៊ីណាត
លោក ឡៅ ស៊ីណា បានឲ្យដឹងថា លោកមានទឹកចិត្តរីករាយជាខ្លាំងពិសេសការប្រកួតមួយនេះដែលមានវត្តមានប្អូនប្រុសទាំងពីរនាក់បានរួមគ្នាផ្សព្វផ្សាយគុនខ្មែរនៅសហរដ្ឋអាមេរិក។ លោកនឹងព្យាយាមខំប្រឹងឲ្យខ្លាំងបំផុតដើម្បីជួយឲ្យប្អូនប្រុសទាំងពីររួប និងក្រុមគុនខ្មែរទាំងអស់ប្រកួតយកជ័យជម្នះ។

រូបភាពផេកគ្រុឌ
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះបន្ថែមទៀតថា អរគុណចំពោះការស្រឡាញ់ និងគាំទ្រ យ៉ាងណាកីឡាតែងមានចាញ់ និងឈ្នះ។ លើកនេះលទ្ធផលយ៉ាងណាលោកនឹងខំប្រឹងបង្ហាត់ប្អូនៗឲ្យអស់ពីសមត្ថភាព ដូច្នេះសូមបន្តគាំទ្រក្រុមគុនខ្មែរមកសហរដ្ឋអាមេរិកនេះទាំងអស់គ្នា។

រូបភាពផេកគ្រុឌ
បញ្ជាក់ដែរថា ក្រុមគុនខ្មែរបច្ចុប្បន្ននេះកំពុងនៅឯសហរដ្ឋអាមេរិកហើយ និងកំពុងហ្វឹកហាត់ សម្រក់ទម្ងន់យ៉ាងសកម្មដើម្បីត្រៀមការប្រកួតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ កីឡាករដែលនឹងត្រូវប្រកួតលើកនេះរួមមាន ឡៅ ចន្ទ្រា ឡៅ ចិត្រា លន បញ្ញា ពេជ្រ សម្បត្តិ និង អេ យ៉ានុត៕

រូបភាពផេកគ្រុឌ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


