ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ប្រកាសផ្អាកការចេញចូលតំបន់ទំនប់រលកជាបណ្តោះអាសន្ន
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រកាសផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងក្រុម៩,១២,១៣,១៤ និង១៥ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុនិងដាក់តំបន់នោះជាមណ្ឌលចត្តាឡីស័ក។
ទន្ទឹមនឹងនេះ លោកអភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្នផងដែរសណ្ឋាគារ កាស៊ីណូប៉ាវឌីង មានទីតាំងស្ថិតនៅវិថីលំហែព្រះភូមិន្ទ(ផ្លូវលេខ៤០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័កដូចគ្នា។ នៅក្នុងសេចក្តីជូនដំណឹងចំនួនពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី៣០ខែមីនានេះ លោកអភិបាលខេត្តបានបញ្ជាក់ថា ការសម្រេចផ្អាក នេះដោយសារមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩បានចូលទៅទីតាំងខាងលើនេះ។


បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ខេត្តព្រះសីហនុមានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៣៤នាក់ និងមិនមានអ្នកជាសះស្បើយទេ។ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២៨៣នាក់៕


អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



