ព័ត៌មានជាតិ
ទីតាំងបូជាសព ស្លាប់ដោយជំងឺកូវីដ-១៩ បានរៀបចំប្លង់ទីតាំងសាងសង់រួចរាល់ហើយ
ផ្ទៃដីទំហំប្រមាណ១០ហិកតាស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញជ្រើសរើសជាកន្លែងដើម្បីបូជាសព អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ បានរៀបចំប្លង់សាងសង់រួចរាល់ហើយ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី។ រីឯសម្ភារៈបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) ក៏បានបញ្ជាទិញពីបរទេសរួចរាល់ហើយដែរ ដែលវានឹងមកដល់នៅពេលឆាប់ៗនេះ។
នេះបើតាមការបញ្ជាក់ពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ មិនាឆ្នាំ២០២១នេះ ។

លោក ម៉េត មាសភក្ដី បានមានប្រសាសន៍ថា ដោយសារនេះជាការងារអាទិភាព យើងកំពុងសម្រុករៀបចំ និងជំរុញឲ្យបានរួចរាល់យ៉ាងលឿនបំផុត។ យើងបានរៀបចំប្លង់សាងសង់ រៀបចំទីតាំងរួចរាល់ និងបច្ចុប្បន្នកំពុងតបណ្តាញអគ្គិសនី។ រីឯសម្ភារៈបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) បានបញ្ជាទិញពីបរទេសរួចរាល់ នឹងមកដល់ឆាប់ៗនេះហើយ។
លោក ម៉េត មាសភក្តី បានបន្តថា បើទោះបីកិច្ចការនេះ ជាអ្វីដែលយើងបានគ្រោង និងរៀបចំទុកដើម្បីបង្ការហានិភ័យណាមួយកើតឡើងក៏ដោយ ក៏រហូតមកដល់ពេលនេះ ករណីអ្នកស្លាប់ដោយសារកូវីដ-១៩ ក៏កើតមានជាបន្តបន្ទាប់រហូតដល់ជាង១០នាក់ហើយ។ នេះក៏ជាសារក្រើនរំនឹកបន្ថែមទៀតដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានទប់ស្កាត់ការចម្លង ការរីករាលដាលជំងឺកូវីដ-១៩របស់ក្រសួងសុខភាព ក៏ដូចជា ៣ការពារ ៣កុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
គួររំលឹកថា ក្រោយពីទទួលបានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលមានតែទីតាំង ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានរៀបចំពិធីក្រុងពាលី នៅទីតាំងដីទំហំ១០ហិចតាខាងលើ ដែលជាដីរបស់រដ្ឋក្រោយពីអាជ្ញាធរ បានធ្វើការឈូសឆាយរួចរាល់ហើយ កាលពីសប្តាហ៍មុន ដោយស្ថិតនៅភូមីជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាដីនៅឆ្ងាយពីប្រជាពលរដ្ឋរហូតដល់ទៅជិត៣គីឡូម៉ែត្រមិនប៉ះពាល់ដល់សុខភាពពលរដ្ឋ នៅក្បែរតំបន់នោះឡើយ ។
រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាទិញឡទំនើប៦គ្រឿងពីប្រទេសថៃ នៅពេលមកដល់ភ្លាម អាជ្ញាធរខេត្តកំពង់ស្ពឺ និងសាលារាជធានីភ្នំពេញ នឹងដំឡើងដើម្បីទុកបូជាសពអ្នកដែលស្លាប់ដោយកូវីដ-១៩ ដោយមិនប្រកាន់ថា សពមកពីខេត្តណាឬតំបន់ណាមួយនៅកម្ពុជានោះទេ គឺបូជាបានទាំងអស់៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


