Connect with us

ព័ត៌មានជាតិ

យុទ្ធភ័ណមិនទាន់ផ្ទុះពីរគ្រាប់ត្រូវបានប្រទះឃេីញនៅកន្លែងស្ថាបនាផ្លូវខេត្តតាកែវ

បានផុស

នៅ

យុទ្ធភ័ណមិនទាន់ផ្ទុះ២គ្រាប់ត្រូវបានអ្នកស្ថាបនាផ្លូវប្រទះឃេីញ និងរាយការទៅសមត្ថកិច្ចឲ្យចុះប្រមូលយកបំផ្លាញចោល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះទៅយកគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនេះធ្វេីឡេីងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី និងក្រុងដូនកែវ ក្រោយប្រជាពលរដ្ឋប្រទះឃើញហើយបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ។

គ្រាប់ទី១ប្រភេទ១០៥មម​ ប្រទះឃេីញក្នុងភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវនិងប្រភេទ៨១មម ចំនួន០១គ្រាប់ ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ 

បច្ចុប្បន្នគ្រាប់ទាំង២ខាងលើត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីប្រគាល់ជូនអង្គភាពសុីម៉ាក់ យកទៅកំទេចចោល៕​

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម