Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​លោក​តា​អាយុ​៧៤​ឆ្នាំ​ម្នាក់ ខណៈ​រយៈ​ពេល​២ខែ រំលោភ​ក្មេង​ស្រី​ បាន​៦​ដង ​

បានផុស

នៅ

​លោកតា​អាយុ​៧៤​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គរជុំ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ បាន​សម្រេច​៦​ដង តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១​នៅ​ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្ត សៀមរាប​។ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២២ ​ខែមីនា ​ឆ្នាំ​២០២១​នេះ​ថា ជនសង្ស័យ​ឈ្មោះ ម៉ៃ មៀន អាយុ​៧៤​ឆ្នាំ រស់នៅ​ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ ​ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ឌ​.​ល ហ អាយុ​១២​ឆ្នាំ រស់នៅ​ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ​។​

សមត្ថកិច្ច​បញ្ជាក់​ថា ផ្អែក​តាម​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​ធ្លាប់បាន​រួមភេទ​ជាមួយ ជន រងគ្រោះ ពិតប្រាកដ​មែន គឺ​តាំងពី​រយៈ ពេល ២​ខែ​មុន​មក​ម្ល៉េះ ដោយ​បាន សម្រេច​ដល់​ទៅ​៦​ដង​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​អង្គរជុំ បាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ ​យុទ្ធភ័ណមិនទាន់ផ្ទុះពីរគ្រាប់ត្រូវបានប្រទះឃេីញនៅកន្លែងស្ថាបនាផ្លូវខេត្តតាកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម