ព័ត៌មានជាតិ
ថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជាង២០នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ពលករខ្មែរខុសច្បាប់ប្រុសស្រីក្មេងចាស់ប្រមាណ២០នាក់ត្រូវបានតម្រួតថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលករខ្មែរដែលត្រូវតម្រួតថៃចាប់បញ្ជូនមកវិញ គឺធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥នេះ តាមរយៈរថយន្តទ្រុងដឹកពលករខ្មែរពីខេត្តស្រះកែវ មកមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជារឿយៗខាងតម្រួតថៃតែងតែចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់មកកម្ពុជាវិញ។ ដោយការចាប់បញ្ជូនពលករខាងលើនេះមិនមែនជាការចាប់បញ្ជូនក្នុងពេលស្ថានភាពដែលប្រទេសទាំងពីរមានបញ្ហាតាមព្រំដែននោះឡើយ។

ចំពោះពលករដែលថៃចាប់បញ្ជូនមកនេះ ភាគច្រើនគឺពួកគាត់ឆ្លងដែនដោយខុសច្បាប់ គ្មានប័ណ្ណព្រំដែន និងប្រកបរបរការងារនៅក្នុងទឹកដីថៃដោយខុសច្បាប់ទើបថៃចាប់បញ្ជូនមកជាបន្តបន្ទាប់។ ពលករខុសច្បាប់ទាំងនេះ ត្រូវបាននគរបាលអន្តោប្រវេសន៍កម្ពុជា ទទួលពីតម្រួតថៃ ប្រគល់ឲ្យមណ្ឌលសំចតរបស់កម្ពុជាដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែតចាំទទួលបន្តយកទៅសាកសួរនាំតាមនីតិវិធី បើគ្មានរងគ្រោះក្នុងបទល្មើសអ្វីទេ ខាងមណ្ឌលសំចត នឹងអោយពួកគាត់ទៅលំនៅដ្ឋាន ឬស្រុកំណើតវិញ៕
អត្ថបទ៖ អ ពៅ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


