ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមដាក់បម្រាមគោចរ ហាមចេញពីផ្ទះចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ ព្រឹក
រាជរដ្ឋាភិបាលកម្ពុជាត្រៀមដាក់ចេញបម្រាមគោចរចន្លោះពីម៉ោង ៨យប់ រហូតដល់ម៉ោង៥ព្រឹក ខណៈវិធានការនេះត្រូវបានធ្វើឡើងទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។នេះបើយោងតាម អនុក្រិត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមីនា នេះ។
មាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ការធ្វើដំណើរបំពេញការងារ ឬ ប្រកបមុខរបរអាជីវកម្ម ដែលមិនមានការរឹតបន្តឹង ឬហាមឃាត់ និងដោយមានភ្ជាប់លិខិតអំពីការងារមុខរបរ ឬអាជីវកម្ម ការធ្វើដំណើរទៅមន្ទីរពេទ្យ សម្ភព ឬ ឱសថស្ថានមូលហេតុសុខភាព។
បន្ថែមលើនេះ មាត្រា៨ បម្រាមគោចរ ដោយរាល់ការធ្វើដំណើរត្រូវបានអនុញ្ញាតដូចមានចែងក្នុងមាត្រា៤ នៃអនុក្រិត្យនេះ មិនត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញការតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈជាដើម។
អនុក្រិត្យនេះត្រូវបានចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
អានអនុក្រិត្យពិស្តារ៖







-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


