Connect with us

ព័ត៌មានជាតិ

៣ ថ្ងៃនៃចុងសប្តាហ៍នេះ ពលរដ្ឋខ្មែរបន្តសម្រុកឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ជិត ៤ ពាន់នាក់

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងរយៈពេល ៣ ថ្ងៃ នៃចុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី២៧ ដល់​ ២៩ ខែមិថុនាឆ្នាំ ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន ៣ ៨១២ នាក់ ក្នុងនោះស្រ្តី ១ ៧០៨ នាក់ និងកុមារចំនួន ១២៤ នាក់។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានផ្តល់របាយការណ៍បន្ថែមថា ក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត ៤ ពាន់នាក់ មានពលករខ្មែរចំនួន ២ ៦១៨ នាក់ ក្នុងនោះស្រ្តី ១ ១៨៤ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បញ្ជាក់លម្អិតថា នៅថ្ងៃទី ២៧ ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១ ៣៤៤នាក់, ស្រី ៦១១​នាក់, កុមារ ៤១នាក់, ក្នុងនោះពលករចំនួន ៧៨៣ នាក់, ស្រី ៣៦៣នាក់ , ថ្ងៃទី ២៨ ខែមិថុនា ចំនួនប្រជាពលរដ្ឋត្រឡប់​ចូលប្រទេស ១ ៣០១ នាក់, ស្រី ៥៥៣នាក់, កុមារ ៥០នាក់, ក្នុងនោះពលករចំនួន ៨៥៥នាក់, ស្រី ៣៦៦នាក់ និងថ្ងៃទី ២៩ មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងចំនួន ១ ១៦៧ នាក់, ស្រី ៥៤៤នាក់, កុមារ ៣៣នាក់, ក្នុងនោះពលករចំនួន ៩៨០នាក់, ស្រី ៤៥៥នាក់។

ខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនឈមជាមួយប្រទេសថៃចំនួន ៥ ក្នុងនោះមានច្រកទ្វារអន្តរជាតិពីរ និងច្រកតំបន់៣ រួមមាន ច្រកទ្វារអន្តរជាតិដូង ច្រកទ្វារអន្តរជាតិភ្នំដី និងច្រកទ្វារតំបន់អូរអន្លក់ ច្រកទ្វារតំបន់អូររំដួល និងច្រកទ្វារតំបន់ ៤០០

អ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា ស្របពេលដែលពលករខ្មែរសម្រុកត្រឡប់វិលចូលប្រទេសវិញ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយបណ្តាខេត្តមួយចំនួន ជួយដឹកជញ្ជូនពលករកម្ពុជាវិលត្រឡប់តាមច្រកព្រំដែនអន្តរជាតិដូងទៅ​តាម​ក្រុង ស្រុកក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ ពោធិ៍សាត់ សៀមរាបជាដើម ដោយប្រើរថយន្តជាច្រើនគ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលករវិល ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។

ជាមួយគ្នានោះមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅ​ច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មានស្តីអំពីឱកាស​ការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរជាប្រចាំផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

៣ ថ្ងៃនៃចុងសប្តាហ៍នេះ ពលរដ្ឋខ្មែរបន្តសម្រុកឆ្លងចូលកម្ពុជាតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបង ជិត ៤ ពាន់នាក់

ព័ត៌មានជាតិ១៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវរដ្ឋបាលពាក់ព័ន្ធក្តាប់ឲ្យបានចំនួនពលរដ្ឋត្រឡប់ពី ថៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែតានតឹង

កីឡា១៩ នាទីutes មុន

Ronaldo និង Messi ស្ថិតក្នុងតារាងអត្តពលិកទាំង ៥ នាក់ មានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក

កីឡា២៦ នាទីutes មុន

ក្រុម​បាល់ទាត់​នារី​កម្ពុជា សាងប្រវត្តិសាស្ត្រថ្មី ក្រោយ​ស្មើ ហុងកុង ១-១ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ជើង​ឯក​នារីអាស៊ី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ៊ីរ៉ង់​ប្រកាស​ថា ខ្លួន​នឹង​មិន​ឈប់​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​ដាច់​ខាត

Sokha Hotels

ព័ត៌មានពេញនិយម