Connect with us

ព័ត៌មានជាតិ

អ្នកនិពន្ធហង្សមាស លី ស៊ីនហួន ជាសះស្បើយ តែបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ

បានផុស

នៅ

លោក លី ស៊ីនហួន ជាអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មហង្សមាស បានជាសះស្បើយពីជំងឺកូវីដ១៩ បន្ទាប់ពីសម្រាកព្យាបាលជាង២សប្តាហ៍ ប៉ុន្តែលោកត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះ រយៈពេល១៤ ថ្ងៃទៀត។

លោក លី ស៊ីនហួន បានបញ្ជាក់ដោយខ្លីមុននេះបន្តិចថា “មកដល់ផ្ទះហើយបងប្អូន តែបន្តធ្ចើចត្តា ឡីស័ក១៤ថ្ងៃទៀតនៅផ្ទះ”។ លោកបានបន្ថែមថាលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះវិញតាំងពីថ្ងៃទី៣១ ខែមី​នាមកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរបន្ទាប់ពីលោកបានជា សះស្បើយពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម