ព័ត៌មានជាតិ
ក្រសួងការងារ នាំក្រុមហ៊ុន៦ ទៅផ្ដល់ការងារជាង១ម៉ឺនកន្លែង ដល់ពលករមកពីថៃ នៅស្រុកកំពង់សៀម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួមនឹងរដ្ឋបាលស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំទីភ្នាក់ងារជាតិមុខរបរ និង ការងារនិងក្រុមហ៊ុនចំនួន៦បានផ្តល់ឱកាសការងារជាង១ម៉ឺនកន្លែង ដល់បងប្អូនពលករខ្មែរ ទើបវិលត្រឡប់មកពីប្រទេសថៃក៏ដូចជាប្រជាពលរដ្ឋរស់នៅនៅស្រុកកំពង់សៀមផ្ទាល់ដើម្បីជួបជាមួយតំណាងរោងចក្រផ្ទាល់តែម្តង។

លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចុះជួបផ្ទាល់ជាមួយបងប្អូនពលករក៏ដូចជាប្រជាពលរដ្ឋនៅស្រុកកំពង់សៀមខេត្តកំពង់ចាមនាពេលនេះគឺអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែនក៏ដូចជាសម្តេចធិបតីហ៊ុនម៉ាណែត ដែលលោកទាំងពីរបានផ្តាំថា ធ្វើមិចទទួលស្វាគមន៍បងប្អូនយើងវិលត្រឡប់មកពីប្រទេសថៃឱ្យមានភាពកក់ក្តៅហើយនៅពេលទទួលបានល្អហើយពេលពួកគាត់មកដល់ស្រុកកំណើតវិញត្រូវជួយស្វែងរកការងារឱ្យពួកគាត់បានធ្វើដើម្បីធានានូវលំនឹងជីវភាពរបស់ពួកគាត់។

លោក រដ្ឋមន្ត្រីបានបន្តទៀតថា« អីចឹងហើយបានជាថ្ងៃនេះយើងមានក្រុមហ៊ុន៦ដែលត្រូវការបុគ្គលិករហូតដល់ជាង១ម៉ឺននាក់សម្រាប់អ្នកស្រុកកំពង់សៀម។ យើងសប្បាយរីករាយដែលបានជួបជាមួយបងប្អូនយើងហើយបងប្អូនយើងក៏សប្បាយចិត្តដែលបានឃើញរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរដែនដីយកចិត្តទុកដាក់ស្វាគមន៍ពួកគាត់តាំងពីនៅព្រំដែនរហូតមកដល់ស្រុកកំណើតក៏មានការមើលថែនិងផ្តល់ឱកាសការងារមកជូនពួកគាត់»។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងរដ្ឋបាលខេត្តព្រៃវែង បានអញ្ជើញជួបជាមួយបងប្អូនប្រជាពលរដ្ឋវិលមកពីប្រទេសថៃនិងប្រជាពលរដ្ឋរស់នៅស្រុកកំចាយមារ និង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយនាំក្រុមហ៊ុនចំនួន៩ ផ្តល់ឱកាសការងារជិត១ម៉ឺនកន្លែង ក្នុងនោះនៅស្រុកស្វាយពន្ទរមាន៥ក្រុមហ៊ុនផ្តល់ការងារ៦ពាន់កន្លែងនិងនៅស្រុកកំចាយមារមាន៣ពាន់កន្លែង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាង៤ម៉ឺននាក់ហើយបានវិលត្រឡប់មកពីប្រទេសថៃក្នុងនោះមានពលករជាង ១ ម៉ឺននាក់ បានចុះឈ្មោះស្វែងរកការងារធ្វើហើយមានពលករប្រមាណជាង៥០០នាក់ទទួលបានការងារធ្វើនៅតាមបណ្តារោចក្រសហគ្រាសនានា៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


