ព័ត៌មានជាតិ
ស្រុកម៉ាឡៃ ទទួលបានគម្រោងអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
បន្ទាយមានជ័យ ៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដល់ជូននូវគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

គម្រោងនោះ ត្រូវបានលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក សាន ពិសិដ្ឋ អនុប្រធានការិយាផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព កាលពីថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥។

លោក ជា យុទ្ឋារុណ បានបញ្ជាក់ថា វឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍នេះ ក្រសួងបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន:១,ស្តារស្រះសហគមន៍ចំនួន៦២ ២,អណ្តូងខួងបំពាក់ស្នប់ចំនួន៣៥៣ ៣,ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង៤ ៤,ធុងជ័រត្រងទឹកភ្លៀងចំណុះ១០ ០០០លីត្រ សម្រប់សាលារៀន និងមណ្ឌលសុខភាព ចំនួន១៤៥ ៥,បង្គន់អនាម័យតាមសាលារៀនចំនួន២៦ ៦,បង្គន់អនាម័យគ្រួសារចំនួន១៣៣។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឱ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដារ និងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង ហើយឱ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។

ជាមួយគ្នានោះក៏ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថាននៅតាមបរិវេណជុំវិញស្រះ អណ្តូងទឹក បង្គន់អនាម័យ..ល..។ ពិសេសសូមចូលរួមផ្តល់ការសហការណ៍ និងជំរុញគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពបន្តទៀត៕
ដោយ ៖ អ ពៅ



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


