Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ពុទ្ធចក្រ និងអាណាចក្រ រីកចម្រើនដូចបច្ចុប្បន្ននេះ មកពីកត្តាសន្តិភាព

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង ​ថ្លែងថា វិស័យ​ពុទ្ធចក្រ ​និង​អាណាចក្រ​រីកចម្រើន​ដូច​បច្ចុប្បន្ននេះ​មកពី​កត្តា​សុខសន្តិភាព​ នេះហើយ​ដែល​ប្រទេស​លើ​ពិភពលោក​ប្រាថ្នា​ចង់បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ​ក្នុងពេល​ សម្តេច ​និង​លោកជំទាវ ម៉ែន ភក្តី ហុក ឡងឌី បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស​ចំនួន ៣៣​ វត្ត នៅ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹងថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែងថា​ វិស័យ​ពុទ្ធចក្រ ​និង​អាណាចក្រ​រីកចម្រើន​ដូច​បច្ចុប្បន្ននេះ​មកពី​កត្តា​សុខសន្តិភាព ​និង​ការអភិវឌ្ឍ នេះហើយ​ដែល​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ប្រាថ្នា​ចង់បាន។ ប្រទេស​មាន​សន្តិភាព​ បាន​ជំរុញ​ឲ្យ​គ្រប់​វិស័យ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ពិសេស​ពលរដ្ឋ​រស់នៅ​យ៉ាង​សុខដុមរមនា ជាក់ស្ដែង​គឺ​ប្រទេស​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​របស់ សម្តេច​តេ​ជោ និង​សម្តេច​បវរ​ធិបតី តែម្ដង។

តាម​ទំនៀម​ជា​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា​របស់​ខ្មែរ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​គ្រប់ វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា អស់​ថេរវេលា​៣​ខែ ចាប់តាំងពី​ថ្ងៃ ១​រោច ខែអាសាឍ​តទៅ។ ពាក្យ​ថា «​វស្សា​» មកពី​ពាក្យ​បាលី​ថា «​វ​ស្ស​» ប្រែ​ថា «​ភ្លៀង​» ឬ «​រដូវភ្លៀង​» ដែល​មាន​កំណត់​៤​ខែ (​រាប់​ពីថ្ងៃ​១​រោច ខែអាសាឍ ដល់ ១៥​កើត ខែកត្តិក​)​។ ព្រះ​បរម​សាស្ត្រា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឲ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​នេះ ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ការចូល​ព្រះវស្សា​មាន​កំណត់​ត្រឹមតែ​៣​ខែ​ទេ (​រាប់​ពីថ្ងៃ ១​រោច ខែអាសាឍ ដល់ ១៥​កើត ខែអស្សុជ​)។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ឧទ្ទិស​មហា​កុសលផល​បុណ្យ​ជូន​ដល់​ញាតិកា​ទាំង​៧​សន្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរម​លោក​ខាងមុខ និង​បាន​ឧទ្ទិស​បុណ្យ​កុសល​បាន​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ហុក ឡងឌី មក​ទទួលយក​ផលា​អានិសង្ស​ដែល​កើត​ចេញ​អំពី​បុណ្យ​ក្នុង​ថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​នេះ​តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម