ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ត្រពាំងក្រសាំង
កាលពីព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង ដើម្បីបញ្ចៀសប្រព័ន្ធទឹកហូរ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌទទួលបន្ទុកខាង សណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថាន បានឲ្យដឹងថា ក្រៅពីការឈូសឆាយពង្រីកផ្លូវមួយខ្សែ ចាប់ពីផ្លូវមហាវិថីឈ្នះឈ្នះ រហូតទៅដល់សាលាសង្កាត់ត្រពាំងក្រសាំង លោកក៏បានឆ្លៀតពេលដើម្បីមើលប្រព័ន្ធលូ។ ក្នុងនោះ ឃើញថា ប្រព័ន្ធលូនៅតំបន់មួយចំនួនក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំងស្ទះចរន្តទឹកហូរយឺត ពិបាកដល់ប្រជាពលរដ្ឋ ទើបលោកដាក់រថយន្តបូមលូមកបូមស្តារប្រព័ន្ធលូយកកាកសំណល់ចេញ ដើម្បីសម្រួលចរន្តទឹកឲ្យបានហូរលឿន។

លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់អាចធ្លាក់ ឬ ហើរចូលប្រព័ន្ធលូងាយនឹងស្ទះចរន្តទឹកហូរ។ បន្ថែមនោះ លោកក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ៕
អត្ថបទ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


