Connect with us

ព័ត៌មានអន្ដរជាតិ

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

បានផុស

នៅ

កងទ័ពថៃបានបញ្ជាក់ពីការរកឃើញមីនថ្មីប្រភេទ PMN2 ចំនួន២គ្រាប់ទៀតនៅជិតកន្លែងផ្ទុះលើកមុនដែលបណ្តាលឲ្យទាហានខ្លួន៣នាក់របួសនិងក្នុងនោះ មានម្នាក់របួសធ្ងន់ត្រូវដាច់ជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែហួសចិត្តនោះគឺថា ថៃបានស្នើឲ្យអាស៊ាននិងប្រទេសដទៃទៀត រួមគ្នាថ្កោលទោសកម្ពុជា ដោយចោទថា កម្ពុជា បំពានអនុសញ្ញាទីក្រុងអូតាវ៉ា ទាំងដែលមីននោះស្ថិតនៅក្នុងដីថៃសោះ។

ក្រោយហេតុការណ៍ថ្ងៃទី១៦ខែកក្កដានៅតំបន់មុំ៣ ថៃបានយកលេសទាហានខ្លួនដើរជាន់មីន មកដាក់ការចោទប្រកាន់លើកម្ពុជាទាំងងងើល ហើយឡាំប៉ាថា កម្ពុជាបានលួចបង្កប់មីនថ្មីនៅក្នុងដីរបស់ខ្លួន។

អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvari និយាយចោទកម្ពុជាទាំងគ្មានទំនួលខុសត្រូវថា បានរំលោភលើអនុសញ្ញាទីក្រុងអូតាវ៉ា ស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស។ ថៃសូមស្នើឲ្យមានកិច្ចសហប្រតិបត្តិការពីរដ្ឋជាសមាជិកអាស៊ាន និងប្រទេសដទៃទៀត ដើម្បីថ្កោលទោសកម្ពុជា។

ការបង្វែរស្ថានការណ៍របស់ថៃ ដូចជាជាន់កែងខ្លួនឯង ព្រោះថៃនិយាយថា ទាហានជាន់មីននៅក្នុងដីរបស់ខ្លួន ប៉ុន្តែគេឆ្ងល់ថាតើកម្ពុជាអាចចូលទៅដាក់មីនក្នុងដីថៃបានដោយរបៀបណា បើចំណុចក្តៅនៅព្រំដែន​ មានទាហានល្បាតមិនដាច់នោះ?

ម្យ៉ាងភូមិភាគ២ថៃប្រកាសថា ពួកគេរកឃើញមីនថ្មីរាប់រយគ្រាប់នៅក្នុងទឹកដីថៃ តើមីនទាំងនោះថៃដាក់ដោយខ្លួនឯងរួចធ្វើជារកឃើញដើម្បីលាបពណ៌មកកម្ពុជាឬយ៉ាងណា បើគេដឹងថា ការដាក់មីនមួយគ្រាប់ៗមិនមែនចំណាយពេលឆាប់ទេ ដូចនេះតើទាហានថៃនៅព្រំដែនមិនដែលល្បាតទេឬ?

យ៉ាងណា ជុំវិញករណីទាហានថៃដើរជាន់មីននោះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់រួចហើយថា ករណីផ្ទុះមីននៅតំបន់មុំបី គឺដោយសារទាហានថៃ ដើរខុសតម្រាយផ្លូវចាស់ និងមិនគោរពអ្វីដែលធ្លាប់ឯកភាពគ្នា ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា ទាហានថៃរំលោភដែនអធិបតេយ្យរបស់កម្ពុជា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានជាតិ១១ នាទីutes មុន

ប៊ីវីអឹម​ បន្តសហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ស្រ្តីលួចលាក់ជាមួយមេខ្លួនឯងកំពុងផ្ទុះល្បី មានប្រវត្តិគ្រួសារជាអ្នកមានអំណាច នៅ អាមេរិក

ព័ត៌មានជាតិ២២ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៥០ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម