ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថានឹងតាមកម្ទេចឲ្យម៉ត់ បើអ៊ីរ៉ង់ហ៊ានសង់រោងចក្រនុយក្លេអ៊ែរថ្មី
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយប្រកាសថា បើទីក្រុងតេហេរ៉ង់ព្យាយាមកសាងរោងចក្រនុយក្លេអ៊ែរថ្មីណាមួយ នោះអាមេរិកនឹងតាមកម្ទេចទាល់តែក្លាយជាផេះ។

យោងតាមការចុះផ្សាយរបស់ The New Indian Express កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៥ លោក ត្រាំ បានរំលឹកឡើងវិញនូវការអះអាងរបស់គាត់ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងខែមិថុនាបាន«បំផ្លាញទាំងស្រុង»នូវទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសំខាន់ៗរបស់អ៊ីរ៉ង់ ដូចជា រោងចក្រ Fordow, Natanz និង Isfahan។ បន្ថែមពីនេះ លោកក៏បានគំរាមកំហែងកំណត់គោលដៅលើទីតាំងរោងចក្រនុយក្លេអ៊ែរថ្មីរបស់អ៊ីរ៉ង់នាពេលអនាគតផងដែរ។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថា «ទីតាំងនុយក្លេអ៊ែរទាំងបីនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុង… វានឹងត្រូវចាយពេលរាប់ឆ្នាំដើម្បីធ្វើឲ្យពួកវាអាចដំណើរការឡើងវិញ»។
ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់បានប្រកាសថា នាថ្ងៃសុក្រទី២៥ខែកក្កដាឆ្នាំ២០២៥ ខ្លួននឹងជួបជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលគេស្គាល់ថាជាមហាអំណាចអឺរ៉ុប E3 នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ នេះគឺជាជំនួបផ្ទាល់លើកដំបូង ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ដែលបំផ្លាញរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនា។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបទេសអ៊ីរ៉ង់លោក Abbas Araqchi បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នៅតែផ្អាកការចរចាជាមួយសហរដ្ឋអាមេរិកដដែល លុះត្រាណាតែក្រុងវ៉ាស៊ីនតោនធានាថាឈប់កំណត់គោលដៅវាយប្រហារលើអ៊ីរ៉ង់ម្ដងទៀត៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ នឹងបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ជាមួយមហាអំណាចអឺរ៉ុប E3

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា