ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងដាក់ពន្ធ ១០-១៥% លើប្រទេសជាង ១៥០
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃពុធថា លោកគ្រោងនឹងផ្ញើលិខិតស្ដីពីពន្ធទៅប្រទេសជាង ១៥០ ដោយបញ្ជាក់ពីអត្រាពន្ធដែលពួកគេជាប់ចំពោះទំនិញនាំចេញទៅអាមេរិកចន្លោះពី ១០-១៥ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។

ជាង ១៥០ ប្រទេសដែលលោក ត្រាំ បានលើកឡើង អាចសំដៅលើក្រុមប្រទេសដែលជាប់ពន្ធមូលដ្ឋាន ១០ ភាគរយ ដែលលោកបានប្រកាសឡើងក្នុងពេលដំណាលគ្នាជាមួយពន្ធគយបដិការខ្ពស់ កាលពីដើមខែមេសា។
លោកប្រាប់អ្នកយកព័ត៌មាននៅសេតវិមានយ៉ាងដូច្នេះថា៖ «យើងមានជាង ១៥០ ប្រទេស ដែលយើងនឹងផ្ញើការជូនដំណឹងអំពីអ្វីដែលពួកគេត្រូវបង់។ ការជូនដំណឹងនោះ នឹងបញ្ជាក់ពីអត្រាពន្ធប៉ុន្មានៗ។ វានឹងដូចៗគ្នា សម្រាប់ក្រុមប្រទេសទាំងនោះ»។ លោកបន្ថែមថា ប្រទេសទាំងនោះមិនមែនជាប្រទេសធំៗ ហើយធ្វើអាជីវកម្មច្រើនទេ។

ក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញផ្សព្វផ្សាយ Real America’s Voice ដែលចេញផ្សាយកាលពីថ្ងៃពុធ លោក ត្រាំ និយាយថា អត្រាពន្ធលើប្រទេសទាំងនោះ អាចមានចន្លោះពី ១០-១៥ ភាគរយ ប៉ុន្តែមិនទាន់សម្រេចនៅឡើយទេ។
គួរគូសបញ្ជាក់ថា ការលើកឡើងពីផែនការនេះរបស់ ត្រាំ ធ្វើឡើងក្រោយលោកបានផ្ញើលិខិតស្ដីពីអត្រាពន្ធខ្ពស់ទៅប្រទេសជាង ២០ រួមទាំងកាណាដា សហភាពអឺរ៉ុប និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលភាគច្រើនសុទ្ធសឹងតែជាប់ពន្ធខ្ពស់ចន្លោះ ២៥-៥០ ភាគរយ លើកលែងតែឥណ្ឌូណេស៊ី ដែលលោកបន្ថយពី ៣២ ភាគរយ មកត្រឹម ១៩ ភាគរយ ក្រោមមានការចរចាគ្នា។ ពន្ធខ្ពស់នេះ នឹងចូលជាធរមាននៅថ្ងៃទី ១ សីហា ដោយទុកពេលឱ្យប្រទេសផ្សេងៗចរចា និងផ្ដល់សំណើផ្សេងៗ ជាថ្នូរនឹងការទម្លាក់អត្រាពន្ធនោះចុះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


