ព័ត៌មានជាតិ
ប្រធានសភាថ្លែងសារទាំងទឹកភ្នែកប្រាប់អន្តរជាតិពីការលំបាករបស់ពលរដ្ឋខ្មែរដោយសារការឈ្លានពាន
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានឡើងថ្លែងសារទាំងទឹកភ្នែក និងបានប្រាប់អន្តរជាតិពីការឈ្លានពានដ៏ឃោឃៅរបស់យោធាថៃចំពោះកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីលើកទី១៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងចំពោះមុខគណៈប្រតិភូដែលជាប្រធានសភាជាស្រីក្នុងពិភពលោកចំនួន៣០ប្រទេស សម្ដេចប្រធានសភា ឃួន សុដារី បានថ្កោលទោសចំពោះការឈ្លានពានពីយោធាថៃលើដែនអធិបតេយ្យរបស់កម្ពុជាបង្កឱ្យមានផលប៉ះពាល់យ៉ងធ្ងន់ធ្ងរដល់ពលរដ្ឋស្លូតត្រង់ ពិសេសស្ត្រី និងកុមារដែលជាជនងាយរងគ្រោះ។
សម្ដេចថា៖ «ទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធន់ធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃផ្សេងទៀត ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ»។

សម្ដេចបានអំពាវនាវឱ្យមានការពារជនស៊ីវិល ពិសេសស្ត្រី និងកុមារ ដើម្បីចៀសផុតពីការឈឺចាប់នេះបន្តទៀត និងសូមអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិដើម្បីស្វែងរកការពិត និងស្វែងរកដំណោះស្រាយតាមរយៈតុលាការអន្តរជាតិ។
សម្ដេចសភាធិបតីបានបញ្ជាក់ថា៖ «យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព»។
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា, ជនភៀសសឹកជម្លៀសពីតំបន់ប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃទៅទីតាំងសុវត្ថិភាពនិងផ្ទះសាច់ញាតិមានចំនួនសរុប ២៥ ៦៤៦ គ្រួសារ ស្មើនឹង ៧៩ ២៨០ នាក់។ បទឈប់បាញ់មួយត្រូវបានអនុវត្តន៍កាលពីយប់ថ្ងៃទី២៨ ខែកក្កដា បន្ទាប់មានការចរចារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ ក្រោមគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិក និងសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ គិតមកដល់រសៀលថ្ងៃទី២៩ ខែកក្កដា នេះការអនុវត្តបទឈប់បាញ់នៅតែបន្ត ខណៈយោធាប្រទេសទាំងពីរបានចរចាគ្នាជាបន្តបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


