Connect with us

ព័ត៌មានជាតិ

គិតត្រឹមម៉ោង១១ថ្ងៃនេះ ថៃមិនទាន់ដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញនៅឡើយទេ

បានផុស

នៅ

គិតត្រឹមម៉ោង១១ថ្ងៃទី២ ខែសីហានេះ កងទ័ពកម្ពុជាចំនួន១៨នាក់ទៀត ដែលភាគីថៃបានចាប់ខ្លួនទៅនោះ គឺមិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយទេ។ នេះជាការបញ្ជាក់ឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ហើយកម្ពុជា នៅតែបន្តអំពាវនាវឱ្យថៃប្រគល់អ្នកទាំងនោះ ត្រឡប់មកកម្ពុជាឱ្យបានឆាប់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃនេះ ថា តាមការបញ្ជាក់របស់យោធាថៃប្រាប់ភាគីកម្ពុជា គឺកងទ័ពកម្ពុជាទាំង១៨នាក់ មានសុវត្ថិភាពល្អ។ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តការចរចាយ៉ាងសស្រាក់សស្រាំ ដើម្បីជំរុញឱ្យភាគីថៃត្រូវប្រគល់មកវិញឱ្យបានឆាប់រហ័សជាមួយនឹងសុវត្ថិភាពរបស់ពួកគាត់ ស្របតាមគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ។

ទន្ទឹមនេះ កម្ពុជា ក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការជួយអន្តរាគមន៍ទៅកាន់ភាគីថៃឱ្យឆាប់ដោះលែង និងបញ្ជូនមកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨នាក់នេះ។ លោកស្រី ម៉ាលី សុជាតា បញ្ជាក់បន្ថែមដូច្នេះ។

លោកស្រី បន្តអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាមួយចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម